ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចំរុះបន្តស្វែងរកបុរសម្នាក់ដែលបាត់ខ្លួនលើភ្នំគិរីរម្យមកដល់ពេលនេះមានរយះ៤ថ្ងៃហើយ មិនទាន់រកឃើញទេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​យោងតាមប្រភពពីបងប្រុសបង្កើតបុរសម្ចាស់ម៉ូតូដែលបាត់ខ្លួននៅតំបន់គិរីរម្យ មាន ឈ្មោះ រុំ បានប្រាប់ថា ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ រូប លោក និងកម្លាំងចំរុះកំពុងបន្តស្វែងប្អូនប្រុសឈ្មោះ សុខហេង ដែលបានបាត់ខ្លួនរយះពេល៤ថ្ងៃកន្លងមកនេះ ។ លោកក៏បានបញ្ជាក់ដែរថា តាមមរយះវីដេអូបណ្តាំក្នុងទូរស័ព្ទដៃគឺប្អូនប្រុស សុខហេង មិនបាននិយាយអ្វីក្រៅតែគាត់មានជំងឺប្រចាំកាយ ហើយជំងឺនោះទៀតសោតក៏មិនដឹងថា ជាជំងឺអីឲ្យប្រាកដដែរ ។ ដោយឡែកវីដេអូពេញគេមិនទាន់បានស្តាប់ទាំងអស់

ទេដោយទូរស័ព្ទបានអស់ថ្ម និងជាប់លេខកូដ ដែលបច្ចុប្បន្នទូរស័ព្ទកំពុងរក្សាទុកនគរបាលជំនាញនៅ ឡើយ ។

ក្នុងជំហានតាមស្វែងរកសមត្ថកិច្ចចំរុះ បានប្រទះឃើញទីតាំងបោះតង់ និងស្បែងជើងរបស់បុរសខាងលើ នៅចំណុះថ្មលយ ក្នុងឧទ្យាជាតិគីរីរម្យ ដែលជាតំបន់ទឹក ធ្លាក់ដែលមានកម្ពស់ប្រម៉ាណជិត២០០ម៉ែត្រ ។

ការប្រទះឃេី​ញ​ម៉ូតូមួយគ្រឿង​ និងលិខិតបណ្តាំនោះទុកចោលនេះ តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០​២៦ មក រហូតមកដល់ពេលនេះសមត្ថកិច្ចមិនបានរកយុវជនឃើញនៅឡើយទេ ។

សូមរំលឹកថា ការប្រទះឃើញម៉ូតូក្នុងចន្លោះម៉ោង៣ និង​ ៣០នាទី​រសៀល ក្នុងនោះមានម៉ូតូ១គ្រឿងម៉ាក​ ADV ពាក់ផ្លាក​លេខ​ ភ្នំពេញ 1LE-9373 នឹ​ងមួកសុវត្ថិភាព​នៅជាប់កញ្ចក់​ គ្មានម្ចាស់​ ស្ថិតនៅចំណុចផ្លូ​វលំបំបែកជាបីទៅក្រុ​ម​ហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេ​ស​ចរណ៍​ ស្ថិតក្នុងភូមិថ្មី ឃុំចំ​បក់ ស្រុកភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយប្រទះឃើញ សមត្ថកិច្ខបានឆែកក្នុងម៉ូតូ កម្លាំងសមត្ថកិច្ច បានរកឃេីញមាន​សម្ភារៈជាប់ម៉ូតូ​ នៅក្រោមកែបម៉ូតូមាន កាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហ​ម១ កូនកាបូបដាក់លុយពណ៌ខ្មៅ១ ,ស្បែកជើងប៊ូពណ៌ខ្មៅ ,១គូម៉ាក​LV ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១, ទូរស័ព្ទ១គ្រឿង ម៉ាក​IPho​ne ពណ៌ស ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី ១ ខែ៦ ឆ្នាំ​១៩​៩៦ មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ មានសំបុត្រ១សន្លឹក ដែលសរ​សេររៀបរាប់​ ដែលមានន័យថា “​ បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើ​យ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុក​និងម៉ូតូហើ​យ ខ្ញុំសូមអរគុណបង សូមជួយតេរកបងប្អូនខ្ញុំផង បងរុំ 0886552007 ប្អូនរឹត 081836536 សុំទោសដែលធ្វើឲ្យបងពិបាក មា​ន​វីដេអូក្នុងទូរស័ព្ទដែ​លជាការស​ម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ  ពីខ្ញុំ សុខហេង រួមមានសម្ភារៈ​ខោ​អាវមួយចំនួនទៀត។

ភ្នាក់ងារសាព័ត៌មានបានទាក់ទងទៅកាន់សាច់ញាតិលោក រឹត ដែលត្រូវជាប្អូនម្ចាស់ម៉ូតូ ដោយបានលើក ឡើងថា គាត់និងម្ចាស់ម៉ូតូមិនបានរស់ជាមួយគ្នាទេ ពោលគឺគាត់រស់ផ្សេង ចំណែកបងប្រុសម្ចាស់ម៉ូតូគាត់នៅលីវ ដូច្នេះរឿងបងគាត់មានទុក្ខលំបាកអីគាត់មិន បានដឹងឡើយ ។ 

យោងតាមប្រភពក្រៅផ្លូវការបានបង្ហើបថា ករណីនេះអាចទំនងជាបុរសខាងលើឈានទៅធ្វើអត្តឃាតដោយលោតទឹកតំបន់ថ្មលយ នេះគ្រាន់តែជាសន្និដ្ឋានក្រៅ ផ្លូវការតែប៉ុណ្ណោះ ។ តែបើសិនជាករណីពិតដូចការសន្និដ្ឋានមែនសូម្បីតែសាកសពក៏មិនអាចស្វែងរកឃើញដែរ ពីព្រោះទំហំទឹកធំនិងខ្ពស់ខ្លាំងណាស់ ។

មន្ត្រីបរិស្ថាន និងសមត្ថកិច្ចចំរុះ នៅតែបន្ដស្វែងរកម្ចាស់សំបុត្រ​  ដោយទាន់អស់សង្ឃឹមនៅឡើយរយះ៤ថ្ងៃកន្លងមកនេះ ៕


ចែករំលែក៖