ភ្នំពេញ៖ ពិតណាស់ថា ព្រឹត្តិការណ៍ ប្រកួតកីឡាជាតិលើដំបូងនេះរដ្ឋបាន ចំណាយថវិការាប់ពាន់លានរៀលដើម្បី បង្កើតនូវផ្តាំទស្សនីយភាពជម្រុះផ្សេងៗ តាមបែបប្រពៃណី ទំនៀបទំលាបខ្មែរ និងធនធានសក្តានុពលផ្សេងៗ ដែលព្រះរាជាណាចក្រកម្ពុជាបានកំពុងមាននាបច្ចុប្បន្ន សបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ប្រមុខ ថ្នាក់ដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្នុងការប្រកួតកីឡាជាតិលើកដំបូងនេះ យើងបានស្នើសុំឲ្យមាន អ្នកស្ម័គ្រចូលប្រមាណ៥ពាននាក់ដោយ បានចែកចេញទៅផ្នែកនីមួយៗដូចជាផែ្នក រក្សាសណ្តាប់ធ្នប់ការឆែកកាត់អ្នកចូលរួមក្នុងពិធីនេះមួយផ្នែកទៀតអ្នកស្ម័គ្រជួយលើផ្នែកបច្ចេកទេសដូចជាជួយសម្រួល កន្លែងរៀបចំពិធីទាំងអស់នេះបានគរុសិស្សមកពីសាលាអប់រំកាយនិងកីឡាប្រមាណ១០០នាក់ ។
លោកបានអគ្គលេខាធិការបានបញ្ជាក់ ថា នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ អ្នកស្ម័គ្រដែលជាក្រុមសម្តែងសុទ្ធតែអ្នកស្ម័គ្រទាំងអស់មានដូចជាមកពីសាលាអប់រំកាយនិងកីឡាសាលានាយទាហាន សកម្មធ្មាតពង៣០០នាក់ និងសាលាប៊ែលធីក៏មានសិស្សហាត់កីឡាល្បុក្កតោ៣០០នាក់ ពិសេសយើងក៏មានអ្នកស្ម័គ្រផ្នែកកាន់ កម្មវិធី ដូចេ្នះជាផ្នែកអត្ថធិប្បាយកីឡានិងអ្នកស្ម័គ្រមកពីក្រៅប្រទេសលើផ្នែក ជំនាញ ក៏បានមកចូលរួមជួយក្នមព្រឹត្តិការណ៍ នេះ ដូច្នេះបើយើងបូកបញ្ចូលគ្នាទាំងអស់ សម្រាប់ការងារស្ម័គ្រយើងមានមនុស្ស ប្រមាណ៥ពាននាក់ ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះក្បូនព្យុះហយានត្រោធ្វើឡើងក្រុមកីឡាករកីឡាការិនីមកពី២៥រាជធានី-ខេត្ត និងក្រសួង ចំនួន២ គឺក្រសួងការពារជាតិនិងក្រសួង មហាផ្ទៃក្នុងដែរអ្នកកាន់កម្មវិធីគេនិងអត្ថ ធិប្បាយអំពីសក្តានុពលរបស់ខេត្តនីមួយៗ ដើម្បីផ្សព្វផ្សាយឲ្យមហាជនបានជ្រាបច្បាស់ អំពីគុណតម្លៃនៃរាជធានី-ខេត្តទាំង២៥ នោះ។ ក្រៅពីការដង្ហែក្បូនព្យុះហយាត្រា របស់ប្រតិភូកីឡាមកពីរាជធានី-ខេត្តរួចហើយ យើងក៏មានរៀបចំផ្ទាំងទស្សនីយភាពមួយសម្រាប់ទាក់ទាញក្នុងពិធីដ៏ធំនិងជាប្រវត្តិសាស្ត្រនេះដូចជាការលោតឆត្រយោង កម្ពស់ជាង២ពានម៉ែត្រពីសំណាក់កងពលលេខ៩១១ការសម្តែងសិល្បៈវប្បធម៌ ដែលជាប្រពៃណីទនៀមទម្លាប់ខ្មែរ ពិសេស ការលេងភ្លើងការលេងសម្លេងដោយគុណភាពនៃសម្លេងនិងការបាញ់ភ្លើងឲ្យទៅជាសិល្បៈដែលមិនធ្លាប់មានក្នុងព្រះរាជាណាចក្រកម្ពុជាភ្លើងនេះគឺមានតែនៅក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាធំៗនៅក្រៅ ប្រទេសប៉ុណ្ណោះ។
ដូច្នេះហើយលោកបាន អំពាវនាវដល់ពុកម៉ែបងប្អូនពលរដ្ឋខ្មែរទាំង អញ្ជើញមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិនេះនាយប់ថ្ងៃទី២៨ខែតុលាឆ្នាំ២០១៦បចាប់វេលាម៉ោង៣រសៀលតទៅ។
ជាមួយនិងការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាយុវជនដែលជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១នេះបានសម្តែងពីចំណាបអារម្មណ៍ផ្ទាល់ខ្លួនថាពួគគេគាត់ចូលរួមធ្វើជាអ្នកស្ម័គ្រនេះគឺដើម្បីឆ្លៀតយកពេលទំនេរពីការងាររៀនសូត្រដើម្បីជួយដល់សង្គមជាជាងទុកពេលទំនេរអត់ប្រយោជន៍ ពិសេសពួកយើងក៏អាចទទួលបានបទពិសោធន៍ច្រើនក្នុងការងារសង្គមផងដែរ៕ សារីម