ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន៤នៃខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល: ក្នុងគោលដៅការពារធន់ធានមច្ឆជាតិដែលកំពុងប្រឈមមុខនឹងការវិនាសហិនហោច ដោយការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ កម្លាំងចម្រុះមកពី ស្ថាប័នរដ្ឋបាលជលផល កងរាជអាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន៤រួមមានស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ដោយរឹបអូសបាន ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកម្ទេចចោល ព្រលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងធម្មជាតិ ។

ប្រតិបត្តិបត្តិការលើផ្ទៃទឹកទ្រង់ទ្រាយធំនេះបានធ្វើឡើងពេញមួយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅតំបន់អតីត ដែនឡូត៍នេសាទលេខ៤-៥-៦និងលេខ៧ មានភូមិសាស្ត្រ ជាប់ស្រុកចំនួន៤ គឺស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ។ ជាលទ្ធ ផលក្រោយប្រតិបត្តិការកម្លាំងចម្រុះរឹបអូសបាន ឧបករណ៍ នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកំទេចចោលតែមិនមានការរារាំងពីកម្លាំងប្រជានេសាទមិនអោយរុះរើ ឧបករណ៍នេសាទនោះទេ ។

ក្នុងប្រតិបត្តិការដើម សប្តាហ៍ដើម្បីការពារធន់ធានមច្ឆារជាតិនេះដែរ លោកកែសាវី នាយផ្នែករដ្ឋបាលជលផលរកាកោង ដែលគ្រប់គ្រងការងារជលផលចំនួន៥ស្រុករួមមានស្រុកខ្សាច់កណ្តាល ស្រុកមុខ កំពូល ស្រុកល្វាឯម ស្រុក កៀនស្វាយ និងស្រុកលើក ដែក បានជួបគ្រោះថ្នាក់ ក្នុងហេតុការចាក់សាំងដុតកម្ទេច ឧបករណ៍នេសាទខុស ច្បាប់ ត្រូវភ្លើងឆេះរាលដាល ដល់ជើងម្ខាង ដោយឡែកក្រុមការងារចុះបង្ក្រាបបទល្មើសនេសាទជាច្រើនទូកទៀតបានបង្ខំចិត្តបើកទូកសំដៅទៅរកកន្លែងទីទួលសុវត្ថិភាពដើម្បីបញ្ជៀសពីគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ក្នុងពេលដែលក្រុមការងារកំពុងប្រតិបត្តិការស្រាប់តែជួបនូវធាតុអាកាសមិនអំណោយផលមានភ្លៀងលាយជាមួយខ្យល់កន្ត្រាក់ ។

ទោះជាប្រឈមនឹងបញ្ហា
នៅចំពោះមុខក៏ដោយ កម្លាំងចម្រុះបានបន្តប្រតិបត្តិការរបស់ខ្លួនដដែល តែមិនមានឃាត់ខ្លួនអ្នកដែលប្រព្រិត្តិបទល្មើសនេសាទនោះទេរឹបអូលបានតែ
ឧបករណ៍នេសាទខុសច្បាប់ប៉ុណ្ណោះដើម្បីជាការព្រមាន ។

លោកវិត ធារិទ្ធ នាយខណ្ឌ រដ្ឋបាលជលផលកណ្តាលបានអោយដឹងថា ជាលទ្ធផលនៅក្នុងខែតុលា ដែលកម្លាំងជំនាញជលផលដោយមានការសហការពីកំលាំងគណៈបញ្ជាការឯកភាពនៅតាមបណ្តាស្រុកពាក់ព័ន្ធ កម្លាំងចម្រុះរឹបអូសបាន,១- សៃយ៉ឺនស្បៃមុងចំនួន៩៣៧មាត់ ,២-របាំងព្រួលស្បៃមុងចំនួន៥៣.៤២០ម៉ែត្រ ,បង្គោល១១.០៦៥ដើម , ចាក់លែងកូនត្រីចូលក្នុងបឹងធម្មជាតិវិញជាង៤តោនស្មើនិងរាប់លានក្បាល និង ឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត ។

ជាមួយគ្នា នេះដែរ សមត្ថកិច្ច ជលផល បានធ្វើការអប់រំណែនាំ និងពន្យល់ឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ពីការប្រើប្រាស់
ឧបករណ៍នេសាទ ដែលច្បាប់ ហាមឃាត់ដោយសារ
ឧបករណ៍នេសាទខុសច្បាប់ប្រភេទនេះកំពុងបំផ្លាញធនធានមច្ឆារជាតិ និងសូមអោយ ប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចដើម្បីរួមគ្នាការពារធនធានមច្ឆារជាតិ ៕ សណ្តោស

5 1 2 3 4


ចែករំលែក៖