ព័ត៌មានទាន់ហេតុការណ៍៖

លោក សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម    

ចែករំលែក៖

ហូជីមិញ ៖ នាព្រឹក ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃនិងជាប្រធានគណៈប្រតិភូកម្ពុជា រួមជាមួយ លោក ង្វៀន ហ័ង ហាយ អនុប្រធានគណៈកម្មការព្រំដែនជាតិនៃក្រសួងការបរទេសនិងជាប្រធានគណៈប្រតិភូ វៀតណាម អញ្ជើញបើក និងដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម នៅសណ្ឋាគារ Riverside ក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សមាសភាពគណៈប្រតិភូកម្ពុជាមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រុមប្រឹក្សានីតិកម្ម និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

សូមបញ្ជាក់ជូនថា មួយឆ្នាំមុន ក្រសួងមហាផ្ទៃបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១របស់ក្រុមការងារបច្ចេកទេសកម្ពុជា និងក្រុមការងារបច្ចេកទេសវៀតណាម កាលពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៥ ហើយនេះជាកិច្ចប្រជុំលើកទី២ ដែលភាគីវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំ ដោយមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕


ចែករំលែក៖