ភ្នំពេញ÷ ជនសង្ស័យ ចំនួន២៤នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកំរិតស្រាល នៃស្នងការនគរបាលរាធានីភ្នំពេញ សហការជាមួយនគរបាលនៅតាមបណ្តាលខណ្ឌនានា បង្ក្រាបបានជាបន្តបន្ទាប់! ហើយបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ។
លោក វរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា: ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជរាជធានីភ្នំពេញ,លោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ,លោក ឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ នៅក្នុងរយៈពេល២ថ្ងៃ ប៉ុណ្ណោះ !គឺនៅថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនជនសង្ស័យសរុប ចំនួន ២៣នាក់ ពាក់ព័ន្ធនឹងបទល្មើស ចំនួន០៣ករណី រួមមាន :
*ករណីទី១: (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រឆាំងនឹងមន្ត្រីរាជ ការសាធារណៈ មានស្ថានទម្ងន់ទោស) ដោយព្រួតគ្នាយកជើងធាក់ម៉ូតូជនរងគ្រោះជាសមត្ថកិច្ច ប្រព្រឹត្តនៅចំណុចភ្លើងស្តុបវត្តឬស្សីសាញ់ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៣:៥០នាទី(ទៀបភ្លឺ) ។ ដោយឃាត់ខ្លួនបានចំនួន០៤នាក់ និងដកហូតបានវត្ថុតាង ដែកដងឆ័ត្រ ពណ៌ស ចំនួន០១ដើម ។
*ករណីទី២: (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត) ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវជាតិលេខ៣ ភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០២: ៣០នាទី (រំលងអធ្រាត្រ) ជាក្រុមក្មេងទំនើង ឈ្មោះ ស្រែញី (SR) ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ និងដកហូត វត្ថុតាងចាប់យកដុំថ្ម ចំនួន០១ដុំ ។
*ករណីទី៣: (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស) ដោយយកដុំថ្មតប់ត្រូវចិញ្ចើមចេញឈាម ផុងលលាដ៏ក្បាលរងរបួសជាទម្ងន់ និងកាប់រងរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចហាងស៊ុបខ្យង ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៣:៣៩នាទី(យប់រំលងអធ្រាត្រ) និងនៅចំណុចផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៤និង៥២ នាទីទៀបភ្លឺ (ក្រុមក្មេងទំនើងឈ្មោះ បឹងឈូក BCT) ។ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១១នាក់ ។
*ករណីទី៤: ជនសង្ស័យជាជនជាតិចិន ០១នាក់ ត្រូវបានលោក វរសេនីយ៍ឯក អេង សោភា នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ និងបង្ក្រាបបាន ពាក់ព័ន្ធករណី: (រក្សាទុកអាវុធខុសច្បាប់)! ស្ថិតនៅចំណុច ផ្ទះលេខ៦២A ផ្លូវR០២នៅ ក្នុងបុរីប៉េងហួតភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យរូបនោះ ឈ្មោះ CHENG FUMING (ចាំង ហ្វូមីង) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ (អ្នកមើលថែ សត្វឆ្កែ) ។
លោក វរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានអោយដឹងថា : ជនសង្ស័យរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៣និង៤០នាទីរសៀល ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ឆាយ ហុង សាលាដំបូងរាជធានីភ្នំពេញ ។ នៅក្នុងប្រតិបត្តិការនោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់មកសាកសួរ ព្រមទាំងដកហូត អាវុធខ្លី ០១ដើម ម៉ាក CZ P-07 លេខ D134083 បង់មួយ មានគ្រាប់ចំនួន១០គ្រាប់ (ជារបស់ជនសង្ស័យ), ទូរស័ព្ទម៉ាក iPhone ចំនួន០២គ្រឿង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យជនសង្ស័យ ឈ្មោះ CHENG FUMING (ចាំង ហ្វូមីង) ថា អាវុធខ្លី ០១ដើមខាងលើ ! គឺបានមកពី ឈ្មោះ អាតាំង (ATAN) ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជនជាតិចិន ដែលជាអ្នករាប់អានគ្នា បានយកអាវុធខ្លីមកផ្ញើរទុកនៅខ្លួនកាល ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ ហើយ ឈ្មោះ អាតាំង (ATAN) ក៏បានប្រាប់ថា ខ្លួនត្រូវទៅប្រទេសម៉ាឡេស៊ី ។
បន្ទាប់ពីសាកសួរ និងស្រាវជ្រាវជនសង្ស័យទាំង០៤នាក់ ពុំពពាក់ព័ន្ធ សមត្ថកិច្ចបានអប់រំណែនាំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញគឺជាប់ពាក់ព័ន្ធតែ០១នាក់ ប៉ុណ្ណោះ ហើយយកមកបង្ហាញមុខរួមគ្នានៅពេលនេះ។
ក្រោយពីបង្ហាញមុខរួច ក្រុមជនសង្ស័យទាំង២៤នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលា ដំបូងរាធានីភ្ភ្នំពេញ ដោយចាត់វិធានការបន្តតាមនិតិវិធីច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច