ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីចេញពីកម្មវិធីខួបកំណេីតមិត្តភ័ក្តស្រវឹងហេីយបានបេីករថយន្តលឿនបុករៈរ៉ឺម៉កនិងម៉ូតូបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ១៥ នាទីយប់ថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២៦ នៅត្រង់ចំណុចមុខរោងចក្រកាត់ដេរមួយកន្លែង តាមបណ្តោយផ្លូវ 58P ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AZ-4139 ធ្វេីដំណេីរតាមបណ្តោយផ្លូវ 58Pក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុករ៉ឺម៉កលក់ម្ជូររួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ត្រូវបា នបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយហេតុការណ៍ភ្លាមៗបងប្អូនប្រជាពលរដ្ឋបាននាំគ្នាឃាត់អ្នកបើកបររថយន្តប្រគល់ជូនសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីធ្វើការសួរនាំភ្លាមៗ ចំណែករថយន្តនិងរ៉ឺម៉កសមត្ថកិច្ចជំនាញធ្វើការវាស់ស់វែងយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច