ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកអាល់ផាក​ ឆ្លងចរន្តភ្លើងបង្កជាអគ្គិភ័យ​ឆេះខ្ទេច ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ នៅវេលាម៉ោង១០​ និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្លូវវិមានឈ្នះឈ្នះ ក្រុមទី១ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកឆ្លងចរន្តភ្លើងបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្តម៉ាកអាល់ផាក ០១២ អស់ទាំងស្រុង។

 

នៅវេលាម៉ោង១០:៤៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តជំនួយអូសិអាយសិជ្រោយចង្វារចំនួន១គ្រឿង ប្រើប្រាសទឹកអស់១ឡាន ស្មើ៤ម៉ែត្រគូប៕ដោយ​៖តារា​


ចែករំលែក៖