ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រថយន្តតាកុមារមួយគ្រឿងបើកក្នុងល្បឿនលឿនបុករះរថយន្តនិងម៉ូតូ២គ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតសំណាងល្អមិនមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តម៉ាកតើកុមារមួយគ្រឿងបើកបរដោយជនជាតិចិនក្នុងល្បឿនលឿនបានបុករះរថយន្តប៉ូលីសនិងម៉ូតូមួយគ្រឿងបណ្ដាលឲ្យរួមការខូចខាតយ៉ាងដំណាំសំណាងល្អមិនមានអ្នករករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង ៤៧នាទីយប់ថ្ងៃទី ២៦ខែមិថុនាឆ្នាំ២០២៦តាមបណ្ដោយផ្លូវជាតិអឺលេខ ៤ទល់មុខនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តទូរិសមួយគ្រឿងពាក់ស្លាកលេខកណ្តាល 2B5985 និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1ME,8528 ដែលកំពង់ឈប់ដាក់បន្លែនៅកន្លែងកើតហេតុលុះក្រោយមកក៏ស្រាប់តែមានរថយន្តម៉ាកតាកូមាពណ៌ទឹកប្រាក់ពាក្យស្លាកលេខកណ្តាល 2B-3645 បើកដោយជនជាតិចិនក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តនិងម៉ូតូខាងលើបណ្តាលអោយរងការខូចខាតសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់កុំអីបើមិនរងរបួសធ្ងន់ក៏អាចនិងស្លាប់ដែ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានចុះមកដល់ធ្វើការវាស់វែងហើយនាំខ្លួនបុរសដែលជាជនជាតិចិនបើករថយន្តបង្កដើម្បីទៅសួរនាំហើយម៉ូតូនិងរថយន្តត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ÷សីហា សែនសុខ


ចែករំលែក៖