ខេត្តតាកែវ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទីបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលប្រើអំពើហិង្សាទៅលើភាគីទំនាស់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៦ហើយរៀបចំកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។
ប្រភពបានឲ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៩និង៥០ នាទី មានករណីហិង្សាដោយចេតនា កើតឡើងស្ថិតនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលបង្ក ឡើងដោយជនសង្ស័យឈ្មោះ ប៉ឹង ឆៃវីរៈយុត្តិ ហៅយុត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីលោកស្រី អ៊ុំ រ័ត្ននា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ឹង ឆៃវីរៈយុត្តិ ភេទ ប្រុស អាយុ១៨ឆ្នាំ និងដកហូតវត្ថុតាងកាំបិតប៉័ងតោធ្វើសកម្មភាពចំនួន០១ដើម។
បច្ចុប្បន្នជួនសង្ស័យត្រូវបាននាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច