ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តដឹកជញ្ជូនពងមាន់១គ្រឿង ដែលផ្ទុកពងមាន់ប្រមាណ ៩០,០០០គ្រាប់ នាំចូលពីប្រទេសវៀតណាម ត្រូវបានមន្ត្រីជំនាញសហការជាមួយកម្លាំងសមត្ថកិច្ច ឃាត់ត្រួតពិនិត្យនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិបត់គគីរ ឃុំអូរឧកញ្ញាហេង ក្រុងព្រះសីហនុ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦។
តាមប្រភពដដែល ការឃាត់រថយន្តខាងលើ ធ្វើឡើងក្នុងអំឡុងពេលមន្ត្រីជំនាញចុះត្រួតពិនិត្យការដឹកជញ្ជូនផលិតផលសត្វ។ ក្រោយការត្រួតពិនិត្យ រថយន្ត និងពងមាន់ទាំងអស់ ត្រូវបានបញ្ជូនទៅរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។
ប្រភពព័ត៌មានបញ្ជាក់ថា មន្ត្រីជំនាញកំពុងពិនិត្យលើឯកសារពាក់ព័ន្ធ និងនីតិវិធីនៃការនាំចូលផលិតផលខាងលើ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ អង្គភាពព័ត៌មាននឹងបន្តតាមដាន និងផ្សាយព័ត៌មានបន្ថែម នៅពេលមានការបញ្ជាក់ជាផ្លូវការពីស្ថាប័នពាក់ព័ន្ធ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច