ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋដើរ​ហាត់ប្រាណ ប្រទះឃើញសពអ្នកចម្រៀង និងជាជាងកាត់សក់ អណ្តែតទឹកស្ទឹងសៀមរាប

ចែករំលែក៖

ខេត្ត​សៀម​រា​ប ៖ អ្នកចម្រៀង និង ជា​អ្នក​កាត់​សក់​សង្ស័យ​​មាន​វិបត្តិ​ផ្លូវចិត្ត ទើប​សម្រេច​លោតទឹក​ស្ទឹង​សៀមរាប​សម្លាប់​ខ្លួន ខណៈ​ដែល​ប្រជាពលរដ្ឋ​ដើរ​ហាត់ ប្រាណ​តាម​ដងស្ទឹង​សៀមរាប ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹកស្ទឹង ក្នុង​សភាព​ផ្កាប់មុខ ហើយ​សមត្ថកិច្ច​ចុះ​ធ្វើការ​ត្រួតពិនិត្យ ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​អ្នកចម្រៀង លោតទឹក​សម្លាប់​ខ្លួន​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ក្រុង​សៀមរាប ស្ថិត​នៅ​ត្រង់​ចំណុច​ច្រាំង​ខាង លិច​នៃ​ស្ទឹង ខាងជើង​ស្ពាន​រ៉ោ​ក​រ៉ា​ក កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែ មិថុនា ឆ្នាំ​២០២៦ ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

‎​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ នេះ​ថា ជន​រង​គ្រោះ ឈ្មោះ គឹ​ម បញ្ញា ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ មុខរបរ អ្នកចម្រៀង និង​ជា ជាង កាត់សក់ រស់នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

‎​ប្រភព​បន្ថែម​ថា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សព​ជន​រង​គ្រោះ ដោយ​មានការ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ ខាង​កោសល្យវិច័យ និង​កម្លាំង​នគរបាល​កា​រិ​យា ល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​ មិន​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ​ឡើយ ។ ករណី​នេះ មូលហេតុ​ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ ក្រិន​ថ្លើ​ម និង​ទាច​ទឹក និង​មាន​វិបត្តិ​ផ្លូវចិត្ត​ផង​ដែរ​។

ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ពិនិត្យ​លើ​សាកសព រួចរាល់​ហើយ ក៏​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ក្នុង​វត្ត​ប្រាសាទគោក​ចក ស្ថិត នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​គោក​ចក ក្រុង​សៀមរាប ៕


ចែករំលែក៖