ព័ត៌មានទាន់ហេតុការណ៍៖

មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត បង្ក្រាបឃាត់ខ្លួនជនសង្ស័យករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនពីរនាក់

ចែករំលែក៖

ខេត្តកំពត៖ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពតបាន ឱ្យដឹងនៅរសៀលថ្ងៃទី២៩ខែមិថុនានេះថា ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្រប សម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពតឃាត់ខ្លួនជនសង្ស័យករណីជួញ ដូរនឹងប្រើប្រាស់គ្រឿងញៀនពីរនាក់។

មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ដក្រុងកំពតបានឲ្យដឹងថានៅវេលាម៉ោង ១០:៣០នាទី ថ្ងៃទី ២៩ខែ មិថុនា ឆ្នាំ ២០២៦ កម្លាំងកងរាជអាវុធហត្ថក្រុងកំពតដឹកនាំដោយលោកវរៈសេនីយ៍ទោ សន សុខឿន មេបញ្ជាការកងរាជ អាវុធហត្ថក្រុងកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិទ្វីខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

លទ្ធផលនៃការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យ ឈ្មោះ មួក សង្ហា ភេទប្រុសអាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទ្វីខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្ត កំពត ។

វត្ថុតាងចាប់យករួមមាន:

-គ្រឿងញៀនចំនួន០១កញ្ចប់តូចមានទម្ងន់០.១៣ ក្រាម ថ្លឹងទាំងសំបកថង់

-ម៉ូតូចំនួន ០១គ្រឿង

-ទូរស័ព្ទចំនួន០១គ្រឿង

បន្ទាប់ពីបានស្តាប់ចម្លើយជនសង្ស័យខាងលើ នៅវេលាម៉ោង ១១និង០៤ នាទី ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ហង្ស សំណាង ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខ របរ មិនពិតប្រាកដ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

វត្ថុតាងចាប់យករួមមាន

-គ្រឿងញៀនចំនួន ១ កញ្ចប់តូចមានទម្ងន់០.៨៨ ក្រាម ថ្លឹងទាំងសំបកថង់

– ម៉ូតូចំនួន ១ គ្រឿង

– ទូរស័ព្ទចំនួន ២ គ្រឿង

– ឧបករណ៍ជក់គ្រឿងញៀន ចំនួន ៣

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីស្រាវជ្រាវ និងបង្រាបបទល្មើស អ.ហ ខេត្តកំពត ដើម្បីអនុវត្តតាមនិតិវិធី ៕


ចែករំលែក៖