ភ្នំពេញ ៖ ទាំងរាត្រីម៉ោងនៅកម្ពុជា ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រីឧកញ៉ា Sophea Bo”ttcher នៅប្រទេសអាល្លឺម៉ង់ បានបង្ហោះសារជាមួយការឈឺចាប់បំផុត ចំពោះទង្វើដ៏ឃោរឃៅរបស់ ម្ចាស់ហាង «កាកាសាឡន» សង្សាររបស់ជនជាតិចិន ជាជនប្រពឹត្តបទល្មើសស្គេម អនឡាញ បានធ្វើទារុណកម្មមកលើស្ត្រីវ័យ ៥៩ឆ្នាំ ហើយគាត់ស្រក់ទឹកភ្នែកក្រោយមើលវីដេអូសកម្មភាពប្រព្រឹត្តដោយ ម្ចាស់ហាង «កាកាសាឡន» វាយធ្វើបាបគ្មានត្រាប្រណីមកលើមនុស្សចាស់ ហើយគ្មានខួរក្បាលគិតថ .. ម្តាយយើង ម្តាយគេ !
ក្នុងសំណេរ លោកស្រីឧកញ៉ា Sophea Bo”ttcher បានលើកឡើងថា ៖ ដោយក្តីមេត្តាពីបេះដូង នាងខ្ញុំសូមជួយឧបត្ថម្ភថវិកាចំនួន 5,000 ដុល្លារអាមេរិក ដើម្បីឱ្យគាត់មានដើមទុនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អាចរស់នៅដោយថ្លៃថ្នូរ និងមិនចាំបាច់ត្រឡប់ទៅរងការធ្វើបាប ឬការមើលងាយពីអ្នកណាទៀត។😭😭😭
លោកស្រីឧកញ៉ា Sophea Bo”ttcher បន្តថា ៖ ពេលនាងខ្ញុំបានឃើញទឹកមុខរបស់មីង និងបានដឹងពីការឈឺចាប់ដែលគាត់បានឆ្លងកាត់ ពិតជាធ្វើឱ្យបេះដូងនាងខ្ញុំឈឺចាប់ និងស្រក់ទឹកភ្នែក។ ទឹកមុខរបស់គាត់មើលទៅស្លូតបូត សុភាពរាបសារ និងគួរឱ្យអាណិតណាស់ ប៉ុន្តែបែរជាត្រូវទទួលរងអំពើហិង្សា និងការធ្វើបាបយ៉ាងឃោរឃៅ។
គ្មានមនុស្សណាម្នាក់សមនឹងទទួលរងការវាយដំ ការប្រមាថ ឬការជិះជាន់ឡើយ។ មនុស្សដែលកំពុងរងទុក្ខ ត្រូវការតែការអាណិតអាសូរ ក្តីស្រឡាញ់ ការគោរព និងឱកាសដើម្បីចាប់ផ្តើមជីវិតថ្មី។
សូមបងប្អូនមេត្តាជួយចែករំលែកព័ត៌មាននេះផង។ ប្រសិនបើមីង ឬអ្នកដែលស្គាល់គាត់បានឃើញសារនេះ សូមជួយឱ្យគាត់ទាក់ទងមកក្រុមការងាររបស់នាងខ្ញុំ។
សូមឱ្យក្តីមេត្តា និងសេចក្តីស្រឡាញ់ ឈ្នះអំពើហិង្សា ហើយសូមឱ្យគាត់មានឱកាសចាប់ផ្តើមជីវិតថ្មីដោយសេចក្តីថ្លៃថ្នូរ។ 🙏❤️
សូមបញ្ជាក់ថា ៖ ស្រ្តីរងគ្រោះមានឈ្មោះ អ៊ុត ខុន អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែង ហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួល។ ក្រោយមកក៏បានសុំស្រ្តីបង្កខាងលើស្នាក់នៅជាមួយ ដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ។
ដោយឡែកស្ត្រីវ័យក្មេងចិត្តជាបិសាច ម្ចាស់ហាង «កាកាសាឡន» ឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយវាយធ្វើបាយ ចាប់បង្ខាំងស្រ្តីមេម៉ាយដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវឃោឃៅ។
ម្ចាស់ហាង «កាកាសាឡន» ដែលមានសង្សារជនជាតិចិនប្រព្រឹត្តបទល្មើស Online Scams វាយធ្វើបាបគ្មានត្រាប្រណី និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះរប ស់ខ្លួន ត្រូវ
អាវុធហត្ថចាប់ខ្លួននៅក្រុងប៉ោយប៉ែត ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច