ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងឥន្ធនៈ​នៅ​កម្ពុជា​៖​ បន្តចុះថ្លៃប្រេងសាំងធម្មតា​ ៤​,០៥០​រៀល/លីត្រ​ ខណៈប្រេងម៉ាស៊ូត​ ៤,០០០រៀល/លីត្រ​ ចាប់អនុវត្តចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ មិថុនា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅថ្ងៃទី​៣០ ខែមិថុនា​​​ ឆ្នាំ​២០២៦ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា​ គិតចាប់ពីវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៧ ខែកក្កដា​ ឆ្នាំ២០២៦ ប្រេងសាំង​ធម្មតា​ (បន្តចុះថ្លៃ ៣៥០ រៀល) ត្រូវ​លក់តម្លៃ ៤,០០០រៀល ខណៈប្រេងម៉ាស៊ូត (ចុះថ្លៃ ២៥០ រៀល)​ ត្រូវ​លក់ ៤,០០០រៀល។

រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី៣០ ខែមិថុនា​​ ឆ្នាំ២០២៦ គឺត្រូវលក់ ៤,០៥០រៀល​ /លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៤,០០០រៀល​ /លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕ដោយ​៖សិលា​


ចែករំលែក៖