ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាកព្រហ្មទណ្ឌស្រុកកៀនស្វាយបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ករណីហិង្សាដោយចេតនាគំរាមថាសម្លាប់ជនរងគ្រោះ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅសាលា ដំបូងខេត្ត កណីហិង្សាដោយចេតនាដែលថា គំរាមសម្លាប់ជនរងគ្រោះ។

ករណីហិង្សានេះ កើតឡើងនៅថ្ងៃទី២៩ ខែមិថុនា វេលាម៉ោង០៩និង៣០នាទី នៅភូមិឈើទាល២ ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះរស់ សារ៉ុនភេទប្រុសអាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល។ ជនសង្ស័យ ឈ្មោះរស់ សារឿន ហៅមុំភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ៤ លើកមកហើយបករណីហិង្សាដោយចេតនា ០២ករណីនិងករណីប្រើប្រាស់គ្រឿងញៀន០២ករណី។

ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល១០ឆ្នាំតេស្តទឹកនោមរកសារធាតុញៀនវិជ្ជមាន(+)។ វត្ថុតាងចាប់យកពូថៅ០១ផ្លែដែលដងឈើ ប្រវែង២២cm។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងតែឈរជជែកជាមួយ ឈ្មោះជា សុផន ភេទប្រុស។ភ្លាមនោះជនសង្ស័យបានដើរចេញពីក្រោមផ្ទះ ស្ទុះមកវាយជនរងគ្រោះ៧ដៃនិងទាត់ចំនួន៧ត្រូវចំកញ្ចឺងក ចំឆ្អឹងជំនីខាងឆ្វេងនិងត្រូវចំត្រគៀកខាងឆ្វេង(សាច់ខ្មៅមើលមិនឃើញជាំ)។ បន្ទាប់មកជនសង្ស័យបានស្ទុះទៅទាញយកពូថៅនៅលើគ្រែក្រោមផ្ទះគំរាមកំហែងរកកាប់ជនរងគ្រោះតែត្រូវជនរងគ្រោះរត់រកអោយអ្នកជិតខាងឲ្យជួយ។ ចំនែកជនសង្ស័យបានកាន់ពូថៅឡើងទៅលើផ្ទះរួចចាក់សោរទ្វា។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ផបាលឈើទាល។ ក្រោយពីទទួលបានពាក្យបណ្តឹងងភ្លាមកម្លាំងប៉ុស្តិ៍ឈើទាលសហការជាមួយកម្លាំងជំនាញយុត្តិធម៌ ចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរនាំ។

នៅចំពោះមុខនគរបាលជនសង្ស័យសារភាពថា ខ្លួនពិតជាបានប្រព្រិត្តហិង្សានឹងគម្រាមរកកាប់ជនរងគ្រោះមែនមូលហេតុខ្លួនប្រើប្រាស់គ្រឿងញៀនច្រើន។

កន្លងមកជនសង្ស័យតែងតែប្រើអំពើហិង្សាទៅលើជនរងគ្រោះជាច្រើនដងតែជនរងគ្រោះមិនដែលមកដាក់ពាក្យបណ្តឹងងទេ៕


ចែករំលែក៖