ភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ )បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងឈ្មោះ ណន សីហា ពាក់ព័ន្ធករណីសង្ស័យក្លែងបន្លំសញ្ញាបត្រ។
វិទ្យាស្ថានបញ្ជាក់ថា ខ្លួនបានចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ដើម្បីការពារសុចរិតភាព គុណភាព កេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្តលើសញ្ញាបត្ររបស់វិទ្យាស្ថាន ព្រមទាំងការពារផលប្រយោជន៍របស់និស្សិត អតីតនិស្សិត និងសាធារណជនទូទៅ។
សាលាតិចណូ ក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ឱ្យសហការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃសញ្ញាបត្រជាមួយវិទ្យាស្ថាន ដើម្បីបង្ការការប្រើប្រាស់សញ្ញាបត្រក្លែងបន្លំនាពេលអនាគត ដោយបានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ QR Code លើសញ្ញាបត្រចាប់តាំងពីឆ្នាំ២០២៣ ដើម្បីអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមប្រព័ន្ធអនឡាញ។
សូមរំលឹកថា ៖ កន្លងលោក ណន សីហា ចេញវីដេអូបកស្រាយពីរឿង ធ្វេីសញ្ញាបត្រ និងការចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ! តែចំណាត់ការសមត្ថកិច្ចពាក់ព័ន្ធ មិនបង្ហាញពីឆន្ទះ អនុវត្តច្បាប់លើ លោកវិស្វករក្លែងក្លាយ ណន សីហា សោះ ដែលធ្វើឱ្យនិស្សិតរៀនពិនិត្យប្រាកដពិបាកទទួលយកបាន។
អ្នកខ្លះបង្ហោះលើបណ្តាញសង្គមថា ៖ ការពិត ! លោកវិស្វករក្លែងក្លាយ ណន សីហា ឆ្លាតចេះសារភាពថា ៖ ពឹងគេឱ្យធ្វើសញ្ញាប័ត្រវិស្វករ ! សួរវិញថា ! តើខ្លួនជាវិស្វករដែរទេ ឬបានរៀន មិនទាន់បានសញ្ញាប័ត្រ ? បទឧក្រិដ្ឋ មិនមែនសារភាពរួចខ្លួនទេ ! ច្បាប់គឺច្បាប់ មិនមែនអ្នករកសុីដល់ប៉ុណ្ណឹងជាមនុស្សអវិជ្ជាទេ ពិតជាដឹងថា «អ្វីខុស អ្វីត្រូវ» ណាស់ ! ឆ្លើយថា ឃើញតាមគេធ្វើតាម Online ក៏ធ្វើ ! នេះជាចេតនាចង់ដោះបន្ទុកក្នុងបទឧក្រិដ្ឋ តាមរយះយកអាញ្ញត្តិជន មកទទួលទោសមែន ? ចាំលទ្ធផលចុងក្រោយ តើលោកវិស្វករក្លែងក្លាយ ណន សីហា មានពិរុទ្ធភាពនៃបទល្មើសទេ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច