ព័ត៌មានទាន់ហេតុការណ៍៖

លើកគ្នាទៅរកគូរទំនាស់ តែមិនឃើញខឹងទៅវាយជនរងគ្រោះម្នាក់ដេរ៤ថ្នេរ កាត់សាញ ត្រូវសមត្ថកិច្ចឃាត់បាន១០នាក់

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការនគរបាលរាជធានីភ្នំពេញ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានដឹកនាំកម្លាំងបើកការស្រាវជ្រាវ ក្រោយពីទទួលបណ្ដឹង ជនរងគ្រោះ ឃាត់បានក្មេងទំនើងចំនួន១០នាក់ ជាបន្តបន្ទាប់ កាលពីរសៀលនៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ៦១ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យចំនួន ១០នាក់ ជាក្មេងទំនើងដែលប្រើហិង្សា ជនរងគ្រោះកំពុង តែឈប់ម៉ូតូទិញទឹកសុទ្ធ តាមចិញ្ចើមផ្លូវដោយ (មូលហេតុជនសង្ស័យក្មេងទំនើងខឹងរកបក្សពួកដែលមានជម្លោះជាមួយខ្លួនមិនឃើញ ក៏វ៉ៃជនរងគ្រោះកាត់សយកុំអោយខកជើងនេះចំលើយជនសង្ស័យ )ការឃាត់ខ្លួនជាអំពើហិង្សាដោយចេតនាមានស្ថានលទំងន់ទោស (យកដែកកែឆ្នៃវាយក្បាលជនរងគ្រោះរបួសចំនួន០៤ថ្នេរ)។ កើតហេតុ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោកអធិការខណ្ឌឫស្សីកែវបន្តថា ជនរងគ្រោះ ឈ្មោះ ចន សីហា អាយុ១៨ឆ្នាំ របួសក្បាលចំនួន០៤ថ្នេរ។ ចំណែកក្រុម ជនសង្ស័យ ៖ ១. ឈ្មោះ យ៉ិន ដូណារ៉ា , ២. ឈ្មោះ ផាង សុផាហ្សឺឌី , ៣. ឈ្មោះ រឿង ជាសុជាតិ , ៤. ឈ្មោះ ម៉ិល សុធាស៊ីង , ៥. ឈ្មោះ វិចិត្រ បញ្ញា , ៦. ឈ្មោះ ម៉េង ដារ៉ាវិឆ័យ , ៧. ឈ្មោះ ហេង ហ្វីលីប , ៨. ឈ្មោះ ផុន លាងហេង , ៩. ឈ្មោះ វែង ស័ក្កដា។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ជ្រោយពេជ្រ


ចែករំលែក៖