ភ្នំពេញ៖ កីឡាករវ័យក្មេងរបស់កម្ពុជា៣នាក់ បានចាញ់ក្នុងការប្រកួតជម្រុះជុំទី១នៃព្រឹត្តិការណ៍ TepKhunnah Memorial Cup I.T.F Junior 2016 និងCambodia Country Club ខណៈដែលកីឡាការិនីប្រកួតលើវិញ្ញាវាយគូរក៍ធ្លាក់ចេញពីការប្រកួតខាងលើនេះ កាលពីថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៦ ក្នុងនាមជាម្ចាស់ផ្ទះ ។
កីឡាករទេពធីម៉ូធី លេងចាញ់កីឡាករ មកពីប្រទេសហ្វីលីពីន ឈ្មោះម៉ាញ៉ូអែល ដែលមានតារាងចំណាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់ពិភពលោក១៨៩៩ ក្នុងលទ្ធផល២សិតទល់០ ក្នុងពិន្ទុ៦ទល់០ និង៦ទល់០ ។ កីឡាករឈាងវ៉ានសិទ្ធ ប្រកួតចាញ់កីឡាករមកពីជប៉ុន រូអូ វឌ្ឍនាបេដែលមានតារាងចំណាត់ពិភាពលោក៨២៧ ក្នុងលទ្ធផល២សិតទល់០ ក្នុងពិន្ទុ៦ទល់៣ .៦ទល់២ ។ កីឡាករ ឡេងសារិនរាជ ប្រកួតចាញ់កីឡាករមកពីចិនតៃប៉ិ kuyihsienដែលមានចំណាត់ថ្នាក់ក្នុងតារាងពិភពលោក២២៩២ ក្នុងពិន្ទុ៦ទល់១ និង៦ទល់២ ។ រីឯការប្រកួតវាយគូរនារីកីឡាការិនី ហូស្រីនិច និងកីឡាការិនីហូស្រីពៅប្រកួតចាញ់កីឡាការិនី មកពីប្រទេសជប៉ុន ក្នុងពិន្ទុ៦ទល០ និង៦ទល់០។ជាមួយលទ្ធផលដែលមិនល្អប្រសើរក្នុងនាមជាម្ចាស់បែបនេះ លោកទេព រិទ្ធិវីទ្ធអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាននិយាយថា នេះជាការប្រកួតដ៏តឹងតែងមួយ រវាងអ្នកវាយកូនបាល់ជំនាន់ក្រោយដែលមានអាយុចាប់ពី១៤ទៅដល់ក្រោម១៨ឆ្នាំ ។
លោកបញ្ជាក់ថា ព្រឹត្តិការនេះ ទោះបីជាកីឡាករកីឡាការិនីកម្ពុជាមិនបានឡើងទៅវគ្គបន្តក៍ដោយ ឬក៏មិនអាចទទួលបានលទ្ធផលល្អប្រសើរក៍ពិតមែនប៉ុន្តែវាជាកាតព្វកិច្ចរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក្នុងការបណ្តុះសមត្ថភាពពួកគេឆ្ពោះទៅរកភាពខ្លាំងបន្តទៀត ។
លោកអគ្គលេខាធិការរូបនេះ បានបបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះបែបនេះមានផលចំណេញច្រើនណាស់ព្រោះយើងមានឱកាស ដាក់កីឡាករ-កីឡាការិនីវ័យក្មេងរបស់យើងឲ្យចូលលេងបានច្រើន និងទទួលបាននូវបទពិសោធន៍ថ្មីៗពីបណ្តាប្រទេសដែលមកចូលរួម ។
លោកបន្ថែមថា ពេលនេះកម្ពុជាបានប្ដេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះឲ្យបានល្អ ដើម្បីឆ្នាំក្រោយបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះបន្តទៀត ព្រោះឆ្នាំក្រោយយើងមាន ៥ព្រឹត្តិការណ៍ឯណោះហេតុ ដូច្នេះហើយ ឆ្នាំនេះយើងត្រូវតែធ្វើឲ្យបានល្អ បើទោះបីការប្រកួតនេះពុំមានប្រាក់រង្វាន់ក៏ដោយចុះតែជាការប្រកួតប្រជែងដ៏សំខាន់ដើម្បីទទួលបានពិន្ទុសម្រាប់ចំណាត់ ថ្នាក់យុវជនរបស់សហព័ន្ធវាយកូនបាល់អន្តរជាតិ (I.T.F)។
គួរបញ្ជាក់ថា ព្រឹត្តិការនេះ កីឡាករ កីឡាការិនីចូលរួមមកពីប្រទេសក្នុងទ្វីបអាស៊ីដូចជាថៃ ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី តៃប៉ិ ចិន ហុងកុង ម៉ាកាវ ជប៉ុន កូរេ អាមេរិក អូស្ដ្រាលី និង ស៊ុយអែត ក្នុងនោះកីឡាករសរុប៤៧នាក់ និង កីឡាការិ នី៣៧នាក់ ៕ សារីម