ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ប្រមានដកការវិនិយោគ ក្រុមហ៊ុនស៊ីនទ្រីប្រសិនបើនៅតែបន្ដដំឡើងថ្លៃសំរាម ស្រេចតែ និង ចិត្ដ

ចែករំលែក៖

ភ្នំពេញ៖ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានព្រមានធ្ងន់ៗ ចំពោះ ក្រុមហ៊ុន ស៊ីន ទ្រីដែលជាក្រុមហ៊ុនសិទ្ធផ្តាច់មុខវិនិយោគក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ។តែថ្មីៗនេះប្រជាពលរដ្ឋបានរអ៊ូ រទំានិងរិះគុណចំពោះក្រុមហ៊ុននេះថា ត្រូវបានដំឡើងថ្លៃការប្រមូលសំរាម ស្រេចតែនឹងចិត្ដ ដោយ ធ្វើបញ្ជីវិក្កយបត្រសេវាប្រមូលសំរាម តាមខ្នងផ្ទះ ប្រជាពលរដ្ឋ ដោយ ប្រជាពលរដ្ឋ មិនបាន ដឹងខ្លួនទាល់តែសោះ ។ ប្រសិនបើទង្វើបែបនេះនៅតែបន្ដកើតមានឡើង អាជ្ញាធររាជធានីភ្នំពេញ និងសម្រេចដកក្រុមហ៊ុននេះចេញដោយដាក់ក្រុមហ៊ុនផ្សេងឲ្យអនុវត្ដបន្ដវិញ។

ការព្រមានធ្ងន់ៗ ចំពោះក្រុមហ៊ុនស៊ីនទ្រី បែបនេះ បន្ទាប់ពីមានការ ស្នើសុំរបស់ប្រពលរដ្ឋ ម្នាក់ កំពុង រស់ក្នុង ខណ្ឌមានជ័យ ក្នុង វេទិកាសាធារណ ក្នុង ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៦។

លោក ឌឿ ន ឆាន់ ជាពលរដ្ឋ រស់នៅក្នុងសង្កាត់ ស្ទឹងមានជ័យ បានបញ្ជាក់ថា៖ នេះគ្រាន់តែ ជាការ សំណូម តែប៉ុណ្ណោះ នៅពេលដែលខាង អគ្គិសនីកម្ពុជា បានចេញ សំបុត្រ ថ្លៃ ភ្លើងអគ្គិសនី ដោយមាន ភ្ជាប់មកជាមួយនឹង ថ្លៃប្រមូលសំរាមផងដែរ ។ លោកបន្តថា៖ ជាក់ស្តែងផ្ទះរបស់ខ្ញុំជារៀងរាល់ខែ នាពេលកន្លងមកនោះថ្លៃសំរាមយកតែ១ដុល្លារ ក្នុង មួយខែ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុនស៊ីនទ្រីបានដំឡើង ដល់ ១៥ ដុល្លារ ។

លោកបញ្ជាក់ថា ៖ ក្រុមហ៊ុនស៊ីនទ្រីធ្វើបែបនេះដូចជាអារកប្លន់ លុយពីពលរដ្ឋតែម្តង ព្រោះថាខាងពន្ធដារ ក៏គេមិនដែលមកយកអីចឹងដែរ ។ ពីមុនស៊ីនទ្រីយក១ ដុល្លារ ហើយ ឥឡូវ ឡើងដល់ ១៥ ដុល្លារ ហើយ ខ្ញុំ បាន ឡើងទៅ តវ៉ា ដល់ ក្រុមហ៊ុន ហើយ ខាង ក្រុមហ៊ុន បាន បញ្ចុះ មក យក ត្រឹមតែ ៦ ដុល្លារ វិញ ។ លោក បញ្ជាក់ថា៖ បើទោះបីជាយក ៦ ដុល្លារក្តី ក៏ខ្ញុំ មិន បង់ដែរ តែបើយើងមិន បង់៦ដុល្លារ នោះវាខុសដែរ ទេហើយបើ១ដុល្លារ ដូចកាលពីមុនខ្ញុំនឹងបង់ជូនដូចធម្មតា ។

ពាក់ព័ន្ធ នឹង តម្លៃ សំរាមនេះ តំណាងក្រុមហ៊ុនស៊ីនទ្រី បានបកស្រាយថា៖ ការវាយតម្លៃនៃថ្លៃប្រមូល សំរាមនេះ មានការ ខ្វះខាត លក្ខណៈ បច្ចេកទេស ប៉ុន្តែ តម្លៃ សំរាម ស្ថិត ក្នុងតម្លៃ ចរចា ដដែល ហើយ ប្រជាពលរដ្ឋមិនបង់សំរាមតាមតម្លៃថ្មីនេះក៏មិនមានបញ្ហាដែរ។តំណាងក្រុមហ៊ុនស៊ីនទ្រីបាន បន្ថែមថាការដំឡើងថ្លៃសំរាមនេះគឺមកពីអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនជា អ្នកអនុម័តប៉ុន្តែតម្លៃសេវាសំរាម នេះ យើង នឹង ចរចាបន្តទៀត លុះត្រាតែ ត្រូវ គ្នា ។

លោកអៀង អូននី អភិបាលរង រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្រុមហ៊ុនស៊ីនទ្រីត្រូវធ្វើ ឲ្យត្រឹម ត្រូវ និងច្បាស់លាស់ ពីព្រោះថា ក្រុមហ៊ុន ស៊ីន ទ្រី ធ្វើ អ្វី ក៏ដោយ មិនដែលបានពិគ្រោះយោបល់ ជាមួយ ប្រជាពលរដ្ឋ ហើយក៏ មិនដែល ធ្វើការវាយតម្លៃឲ្យបានជាក់ស្តែង ត្រឹមត្រូវ ។ បញ្ហា បែបនេះ បាន កើតឡើងច្រើនណាស់ពាក់ព័ន្ធនឹងការចរចាតម្លៃសេវាសំរាម។

លោកបន្តថា៖ ឥឡូវនេះតារាង តម្លៃ សេវា សំរាម ត្រូវបាន សាលា រាជធានីភ្នំពេញ ចេញ ឲ្យ បានច្បាស់លាស់ ហើយ បើសិនជា ប្រជាពលរដ្ឋ ធ្វើជា អាជីវកម្មមាន តារាង សម្រាប់ តម្លៃ អាជីវកម្ម ប្រភេទ ផ្ទះល្វែង ក៏មាន តារាង កំណត់ ទៅតាម នោះដែរ ប៉ុន្តែ ក្រុមហ៊ុន ស៊ីន ទ្រី ពូកែ តែ ម្យ៉ាង គត់ គឺ ពូកែខាងដំឡើងតម្លៃសេវាហើយមិនចេះបញ្ចុំតម្លៃ។

លោកអៀង អូននី បាន បញ្ជាក់ថា៖ ជូនកាលគេគ្រាន់តែដាក់តែស្លាកមួយសោះ មិនទាន់ បានធ្វើ សកម្ម អ្វីទេ គឺ ក្រុមហ៊ុនស៊ីន ទ្រី ទៅ គិតលុយ គេ បាត់ទៅហើយ ។ អីចឹងកន្លែង ដែលមាន បញ្ហា ជាច្រើន ប្រជាពលរដ្ឋ ចេះតែ លើកឡើងក្រុមហ៊ុន ត្រូវតែ ពិនិត្យឡើងវិញ។ ឯកឧត្ដមក៏បានណែនាំទៅដល់ ប្រជាពលរដ្ឋថាបើសិនបើក្រុមហ៊ុនមិនមានការកែប្រែទម្លាប់អាក្រក់នោះទេ សូមប្រជាពលរដ្ឋជួយបញ្ជូន ព័ត៌មានមកអាជ្ញាធររាជធានីភ្នំពេញបន្ថែមទៀតដើម្បីមានវិធានជាក់ស្តែងជាមួយក្រុមហ៊ុន។

លោកបញ្ជាក់ថា៖ រឿង សំរាម នេះ មិនមែន កើតឡើង តែ ក្នុង ខណ្ឌមានជ័យ នោះទេ លើ ថ្លៃ សេវា ប្រមូល សំរាម នេះ ហើយ ក្រុមហ៊ុន គួរតែ ធ្វើ ផែនការ ឲ្យ បាន ស្រួលបួល ហើយ ក្នុង ផែនការ ប្រមូលសំរាមនេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យការប្រមូល សំរាម អនាម័យឲ្យ បានល្អ ហើយ ឲ្យ ក្រុមហ៊ុន ត្រូវ ប្រមូល សំរាម នៅតាម បណ្តា ខណ្ឌ នីមួយៗ នូវ ពេលវេលា ម៉ោង ឲ្យ បាន ជាក់លាក់ ទៀងទាត់ ការដឹកជញ្ជូន កន្លែង ស្តុក ឲ្យ បាន ត្រឹមត្រូវ ហើយ ជូនដំណឹង ទៅដល់ ប្រជាពលរដ្ឋ រួម ជាមួយនឹង ការកំណត់ តម្លៃ ឲ្យ បាន សុក្រឹត ផងដែរ ។ក្រុមហ៊ុន ស៊ីន ទ្រី មិនមែន ធ្វើ អ្វី តាមតែ ស្រេច ចិត្ត នោះទេ ហើយ មាន បញ្ហា កើតឡើង ចេះតែ រុញ ទៅ សាលា រាជធានី ភ្នំពេញ ហើយលើកជាបញ្ជីឡើងគឺប្រជាពលរដ្ឋជំពាក់លុយក្រុមហ៊ុនរហូត។

លោកបានរំលឹកថា៖ការជំពាក់លុយនេះ គឺលើកឡើងតែក្នុងបញ្ជី ខ្លួនឯង នោះទេ ចំណែក ប្រជាពលរដ្ឋ អត់ បានដឹងខ្លួននោះទេ ហើយ មានករណីខ្លះ ក្នុង របាយការណ៍ ឆ្នាំ២០១៥ មាន ករណី ប្រជាពលរដ្ឋ សុំ រួច បំណុល ជំពាក់ ក្រុមហ៊ុន ស៊ីន ទ្រី ហើយ បំណុល នេះ ប្រជាពលរដ្ឋ មិនបាន ដឹង ទេ គឺ ក្រុមហ៊ុន ចេះតែ ដាក់ ក្នុង បញ្ជី ដោយ ខ្លួនឯង ដោយ ដំឡើង ដាក់ខ្លួន ឯង ពី ១ ដុល្លារ ឡើងដល់ ១៥ ដុល្លារ ដោយ គេ មិនបាន ដឹងខ្លួន ហើយ ចេះតែ ដាក់ ក្នុង បញ្ជី វិក្កយបត្រ បូក ជាមួយ អគ្គិសនី ប៉ុន្តែ នៅ ចុងបញ្ចប់ ចេះតែ បូក លុយ ពលរដ្ឋ ជំពាក់ ឡើង រាប់លាន ដោយ មិនដឹងខ្លួន ៕

image1

image5
image2 image3 image4


ចែករំលែក៖