ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គំរូសកម្មភាពរបស់ PSE មិនត្រឹមតែសង្គ្រោះកុមារក្រីក្រទេ គឺបង្កើតសមត្ថភាព និងឱកាសយូរអង្វែង

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អង្គការចលនាដើម្បីកុមារ (PSE) ដើម្បីធានាថាអង្គការមនុស្សធម៌មួយនេះ អាចបន្តបេសកកម្មជួយសង្គ្រោះដល់កូនចៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងបន្តរួមចំណែកជួយដល់សង្គមជាតិទៅថ្ងៃអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ប្រមាណចំនួន៥០០នាក់។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា គំរូសកម្មភាពរបស់អង្គការ PSE គឺមិនត្រឹមតែផ្តោតសំខាន់លើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ឬជំនួយបណ្តោះអាសន្ននោះទេ ប៉ុន្តែបានសម្លឹងមើលទៅអនាគតវែងឆ្ងាយ តាមរយៈការបង្កើតសមត្ថភាព និងឱកាសយូរអង្វែងជូនដល់កុមារក្រីក្រ។

សូមជម្រាបជូនថា ជំហរគាំទ្រយ៉ាងមុតមាំរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងគោលដៅរួមគ្នាដើម្បីលុបបំបាត់ភាពក្រីក្រ លើកកម្ពស់វិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់យុវជនដែលងាយរងគ្រោះ ឱ្យក្លាយជាកម្លាំងពលកម្មជំនាញ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិទាំងមូល៕

ដោយ ៖ សិលា


ចែករំលែក៖