ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនស្ត្រី២នាក់ពាក់ព័ន្ធករណីល្បែងស៊ីសង

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកកោះធំ ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនស្ត្រី២នាក់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ) ។ ប្រតិបត្តិការនោះធ្វើឡើង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២ និង៣០នាទីរសៀល នៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ។

អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន បានឲ្យដឹងថា ស្ត្រីជាអ្នកកត់កន្ទុយលេខដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ងន ទៀង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ គា មុំ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។ ទាំង២នាក់នេះរស់នៅក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ។

វត្ថុតាងដែលរឹបអូសរួមមាន៖ ក្រដាសកត់កន្ទុយលេខមានលេខចំនួន០១សន្លឹក, ចុងសន្លឹកកន្ទុយលេខមួយចំនួន, ប្រាក់រៀលចំនួន១០៣.០០០រៀល, ទូរស័ព្ទដៃ ម៉ាកណូគាចុចពិល០១គ្រឿង, ទូរស័ព្ទដៃម៉ាក Samsung Galaxy Tab4 ចំនួន០១គ្រឿង និងIpad Miniចំនួន០១គ្រឿងផងដែរ ។

លោក ឈឿន ប៊ុនឆន បានបន្តថា បន្ទាប់ទីទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅភូមិព្រែកបិ ឃុំកោះធំ(ខ) មានលួចបើកឲ្យលេងល្បែងស៊ីសង(កន្ទុយលេខ)រួចមក លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់បង្រ្កាបចាប់ខ្លួនស្ត្រី២នាក់ជាអ្នកកត់កន្ទុយលេខ និងសម្ភារៈពាក់ពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

as-4 as as-1 as-2 as-3


ចែករំលែក៖