ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ តាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញ របស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នង ការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានបង្ក្រាបករណីកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៤នាក់ ។ 

ករណីបង្រ្កាបបាននេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញកាបូបមួយត្រូវបានបោះបង់ចោលនៅដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្រោយពិនិត្យ សមត្ថកិច្ចបានរកឃើញអាវុធខ្លីម៉ាក BERETTA ចំនួន១ដើម បង់២ គ្រាប់១៦ គ្រាប់ កាំបិតចុងស្រួច១ដើម និងលិខិតឆ្លងដែនមួយក្បាល រួចបើកការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ។ 

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖

-អាវុធខ្លីចំនួន២ដើម

-បង់ចំនួន៣

-គ្រាប់កាំភ្លើងចំនួន២១គ្រាប់

-កាំបិតចុងស្រួច១ដើម

-លិខិតឆ្លងដែន១ក្បាល ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ កំពុងត្រូវបានឃាត់ខ្លួន និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

 


ចែករំលែក៖