ព័ត៌មានទាន់ហេតុការណ៍៖

នារីស្រស់ស្អាតម្នាក់បើករថយន្តMGបុកប៉ះជាមួយម៉ូតូស្កុបពីបណ្ដាលឲ្យនារីវ័យក្មេងពីរនាក់ដួលរងរបួសយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់បានរងរបួសយ៉ាងដំណំខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តMG បើកកៀបុកពីក្រោយហើយអ្នកបើកបររថយន្តរួចព្យាយាមបើករត់ ត្រូវបានមិត្តភក្តិជនរងគ្រោះជិះម៉ូតូដេញតាមឃាត់ជាប់ ថាចង់ធ្វើសុីគាត់មែន  រួចក៍ប៉ះសម្តីគ្នាមួយប្រាវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី ៤ ខែកក្កដាឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខព្រះវិហាចិន ស្ថិតនៅក្នុងសង្កាត់កទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាក MG ពាក់ស្លាកលេខភ្នំពេញ2BU2618 បើកបរដោយនារីស្រស់ស្អាតម្នាក់ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុរថយន្តខាងលើបានកៀនិងម៉ូតូម៉ាកស្គូបពី១គ្រឿងពាក់ស្លាកលេខកណ្តាល1AR8767 ជិះគ្នា២នាក់ជាស្ត្រីបណ្តាលឲ្យរងរបួសហើយ

រថយន្តព្យាយាមបើករត់ត្រូវបានមិត្តភក្កិជនរងគ្រោះជិះម៉ូតូដេញតាមស្រែកផ្អើលពេញផ្លូវផ្អើលដល់អ្នកដំណើរជួយដេញតាមរហូតមកដល់ក្បែររបងសាលារៀន១០០ខ្មងទើបឃាត់ជាប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដើម្បីឲ្យភាគីទាំងពីសម្របសម្រួលគ្នាមួយជំហ៊ានសិនបើមិនត្រូវទើបយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរងចាំដោះស្រាយគ្នាបន្តទៀត៕ដោយ៖ សីហា សែនសុខ

 


ចែករំលែក៖