ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបន្តបើកយុទ្ធនាការសង្ស័យបទល្មើសឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា ចំនួន៤

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈកម្លាំងសមត្ថកិច្ចចម្រុះពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងកងរាជអាវុធហត្ថខេត្ត និងអធិការដ្ឋាននគរបាលក្រុងសីរិសោភ័ណ ដោយមានការចូលរួមអង្កេតការពីក្រុមការងារចម្រុះ នៃលេខាធិការដ្ឋាន គ.ប.ឆ.ប ក្រោមការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ និងលោក គង់ រតនាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃី០៣ ខែកក្កដា ឆ្នាំ២០២៦  បានចុះត្រួតពិនិត្យជាក់ស្តែង ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scam Online) ក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ្ឌបានបង្ហាញឲ្យដឹងថា÷ក្នុងកិច្ចប្រតិបត្តិការនេះទីតាំងទី១ នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញមនុស្ស១២៩ នាក់ ក្នុងនោះមាន ឥណ្ឌូនេស៊ី ១២២ នាក់ ស្រី ៣០នាក់ ចិន ៣ នាក់  និងខ្មែរ ៤នាក់ ប្រុស ។វត្ថុតាងដកហូតមាន÷១. កុំព្យូទ័រ all in one ចំនួន ១៥០ គ្រឿង,២. ទូរស័ព្ទដៃចំនួន ២២០គ្រឿង ។ក្នុងនោះ វត្ថុតាងដកហូត កុំព្យូទ័រ all in one ចំនួន១០គ្រឿង ប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើកោសល្យវិច័យ  ក្រៅពីនេះវត្ថុតាង ទំាងអស់ យកទៅរក្សាទុកឃ្លាំងរបស់សាលាខេត្ត ។ ហើយទីតាំង បានបិទសៀបិតទីតាំងជាបណ្តោះអាសន្ន ។

ចំពោះជនបរទេសទាំងអស់ បញ្ជូនទៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ រក្សាទុក ។ ទីតាំងទី២ ទីតាំងផ្ទះ ក្នុងបរិវេណផ្សារចិនខ្មៅ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញជនបរទេស ៣១ នាក់ (ខ្មែរ២នាក់) រួមជាមួយសំភារះប្រព្រឹត្តបទល្មើសមួយចំនួន ។ម្ចាស់ទីតាំង ទាំង៣ មានឈ្មោះ លឹម ម៉ៅ ហៅ សៀងហៃ ភេទប្រុស អាយុ៤៩ឆ្នាំ កំពុងស្រាវជ្រាវតាមរកចាប់ខ្លួន ។ ទីតាំងទី៣ ផ្ទះជួល ម្តុំហ្គោលថោន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានជនបរទេស៤ នាក់  បញ្ជូនទៅរក្សាទុកនៅមណ្ឌលកងវ៉ា។ នៅថ្ងៃដដែលនេះផងដែរតាមរបាយការណ៍របស់អធិការដ្ឋានក្បាលក្រុងសិរីសោភ័ណ្ឌបានបន្តថាកម្លាំងសមត្ថកិច្ចចម្រុះបានបន្តចុះត្រួតពិនិត្យលើទីតាំងមួយកន្លែងទៀតនៅ  ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញមនុស្ស២៦ នាក់ ក្នុងនោះមានជនជាតិចិន  ២៥ ជនជាតិមីយ៉ាន់ម៉ា ០១ នាក់  ។វត្ថុតាងដកហូតមាន ÷១. កុំព្យូទ័រ all in one ចំនួន ៤៦ គ្រឿង

២. ទូរស័ព្ទដៃចំនួនចំរុះ ១៧៤គ្រឿង ។ វត្ថុតាងដកហូត កុំព្យូទ័រ all in one ចំនួន០៦គ្រឿង Lap top ០១គ្រឿង ប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើកោសល្យវិច័យ  ក្រៅពីនោះ យកទៅរក្សាទុកក្នុងឃ្លាំងរបស់សាលាខេត្ត ។ ហើយបានបិទសៀលបិតទីតាំងនោះជាបណ្តោះអាសន្ន ។ចំពោះជនបរទេសទាំងអស់ បញ្ជូនទៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ រក្សាទុក ។វណ្ណា

​​​​​​​


ចែករំលែក៖