ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបេីកបុកម៉ូតូបណ្តាលឲ្យរបួសនារីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសាំយ៉ុងបេីកអែបខាងមិនប្រយ័ត្នជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។ 

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥១នាទីព្រឹក   ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល  រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សោម មករា ភេទស្រី អាយុ២០ឆ្នាំ រងរបួស ហូរឈាមតាមត្រចៀក និង រលាតដៃ មានអាសយដ្ឋាននៅ ភូមិតាខិន  ឃុំចន្រ្តី  ស្រុករមាហែក ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូហុងដា Beat ពណ៌ស ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីបទៅត្បូង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2A 2599 ធ្វេីដំណេីរមកពីក្រោយរួចអែបខាងស្តាំងដៃក៏ជ្រុលបុកគូទម៉ូតូបណ្តាលឲ្យដួលរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖