ព័ត៌មានទាន់ហេតុការណ៍៖

អធិការស្រុកមុខកំពូលរងការចោទប្រកាន់ថា បានប្រើហិង្សាបាញ់បោះមកលើតៃកុងឡានដឹកដីដោយគ្រាន់តែបើកបររថយន្តបញ្រ្ចាស់ផ្លូវ

ចែករំលែក៖

ខេត្តកណ្តាល៖ លោកសោម ស៊ីហាក់ អធិការនគរបាលស្រុកមុខកំពូល រងការចោទប្រកាន់ពីយុវជនម្នាក់ ដែលជាតៃកុងរថយន្តដឹកដី ថា គ្រាន់តែ រូបគាត់បើកបររថយន្តបញ្រ្ចាសទិសប៉ុណ្ណោះ ត្រូវលោកអធិការបាញ់គំរាមដោយអាវុធខ្លីចំនួន៤គ្រាប់ ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

យុវជនដែលចោទលោកអធិការ ហើយនឹងដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកណ្តាល ឈ្មោះ ស្រេង ឈុនឡាយ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

លោកស្រេង ឈុនឡាយ បានប្រាប់អ្នកយកព័ត៌មាននគរវត្តថា រូបគាត់មិនមានកំហុសអ្វីឲ្យធ្ងន់ ដែលនាំអោយលោកអធិការប្រមាថបាញ់បោះគំរាមជីវិតនោះទេ ដោយគ្រាន់តែរូបគាត់បើករថយន្តបញ្រា្ចសផ្លូវបន្តិច ដោយគ្មានកន្លែងបត់ឆ្លងកាត់តែប៉ុណ្ណោះ ។

លោក ឈុនឡាយ បានបន្តថា លោកអធិការបាញ់គំរាមគាត់ចំនួ៤គ្រាប់ ហើយគំរាមរកបាញ់កង់រថយន្តគាត់ទៀត ទង្វើបែបនេះ លោកស្រេង ឈុនឡាយ បានចាត់ទុកថា លោកអធិការស្រុករូបនេះ មានកំហុសក្នុងបទរំលោភសិទ្ធិមនុស្សពេកហើយៗគាត់ដាក់ពាក្យបណ្តឹងទៅតុលាការនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ។

ចំណែលោកអធិការស្រុកមុខកំពូល លោក សោម សីហាក់ ក៏បានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរសព្ទ័ផងដែរថា លោកមិនបានប្រព្រឹត្តខុសឆ្គងដូចការចោទប្រកាន់នោះទេ ក្នុងហេតុការណ៍នោះ លោកអធិការបានឃើញរថយន្តដឹកដី បើកបរលើផ្លូវបញ្រា្ចស លោកឃើញហើយចង់តែឃាត់ ហើយប្រាប់កុំឲ្យបើកបរល្មើសដូចនេះទៀត ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ តែតៃកុងរថយន្តដឹកដីមិនព្រមឈប់ ទើបលោកទាញអាវុធខ្លីពីចង្កេះបាញ់១គ្រាប់ ដើម្បីបញ្ឈប់ដំណើរតៃកុងរថយន្ត តែចោទប្រកាន់លោកបាញ់៤គ្រាប់នោះគ្មានការពិតនោះទេ ។

តែទោះជាយ៉ាងណា គេរង់ចាំមើលចំណាត់ការរបស់តុលាការខេត្តកណ្តាលបន្ទាប់ពីពាក្យបណ្តឹងរបស់តៃកុងរថយន្តដឹកដីបញ្ជូនដល់ដៃតុលាការនោះ ៕ ឡូ សំអាត

sssss

លោកសោម ស៊ីហាក់ អធិការនគរបាលស្រុកមុខកំពូល


ចែករំលែក៖