ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវិកលចរិកម្នាក់ដើរធ្លាក់ទឹកស្រះខាងក្រោយផ្ទះលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារ ខណៈប្រទះឃើញស្បែកជើង និងស្នាមទឹកដាមជាប់ដី ហើយបានឲ្យអ្នកភូមិចុះរាវ ទើបប្រទះឃើញសាកសព កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅស្រះខាងក្រោយផ្ទះនៅក្នុងភូមិ នៅភូមិព្រៃទួល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

លោកវរសេនីយ៍ទោកែវ សុភណ្ឌ អធិការស្រុកស្វាយទាបប្រាប់ថា ម្តាយនារីរងគ្រោះឈ្មោះ អ៊ុន ស៊ាន អាយុ ៥៦ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិកើតហេតុខាងលើ បានប្រាប់សមត្ថកិច្ចថា កូនស្រីដែលស្លាប់មានឈ្មោះ ពត ចាន់ធូ អាយុ២៥ឆ្នាំ មានជំងឺសរសៃប្រសាទ ដោយធ្លាប់យកទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈគ្រូពេទ្យឲ្យថ្នាំលេបជាប្រចាំ ព្រោះពេលជំងឺធ្វើទុក្ខម្ដងៗ តែងតែស្រែកឡូឡា និងដើរពេញភូមិផងដែរ ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ នៅរសៀលម៉ោង១៣និង៣០នាទីរូបគាត់ និងកូនៗ បានចេញទៅវាលស្រែមើលមង ដាក់ត្រី ដូចសព្វដង ដើម្បីយកមកធ្វើម្ហូបពេលល្ងាច លុះដល់ម៉ោង១៦និង៣០នាទី ខណៈត្រឡប់មកដល់ផ្ទះវិញ បាត់កូន ហើយបានស្រែកហៅញាតិមិត្តជិតខាង ជួយរក ខណៈនោះ បាន ឃើញស្នាមធ្លាក់ទឹក(ស្រះមានចក) ខាងក្រោយផ្ទះ ក៏មានការភ្ញាក់ផ្អើលនាំគ្នាចុះរាវរកឃើញ កូនស្រី ប៉ុន្តែអកុសស បានស្លាប់បាត់ជីវិតទៅហើយ មិនអាចជួយសង្គ្រោះបាននោះទេ ធ្វើឲ្យរូបគាត់អង្គុយយំតែប៉ុណ្ណោះ និងលើកយកសពដាក់ក្នុងផ្ទះ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ ក៏បានពិនិត្យសាសព និងប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ខណៈមិនមែនជាករណីឃាតកម្មអ្វីនោះទេ ៕ យឹម សុថាន

ase-1 ase


ចែករំលែក៖