ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញនិងខណ្ឌដង្កោបន្តចុះត្រួតពិនឹត្យទីតាំងសង្ស័យប្រព្រឹត្តOnline Scams ៩៤ទីតាំងរកឃេីញជនប្រព្រឹត្ត៨នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី

ចែករំលែក៖

ភ្នំពេញ៖ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យទីតាំងសង្ស័យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិនបុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យ ប្រព្រឹត្តបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩៤ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៨៦នាក់(ស្រី៨៤នាក់)គ្មានលិខិតឆ្លងដែន៣នាក់. កាលពីរាត្រីថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២៦ ។

     បើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ក្នុងប្រតិបត្តិការ នោះដែរ ក្រុមការងារបានរកឃើញបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា១ករណី នៅបុរីប៊ុនលីចំការដូង ផ្ទះលេខ C១៦ ផ្លូវលេខBL០២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជន សង្ស័យចំនួន៨នាក់(ស្រី១នាក់) មានជនជាតិបង់ក្លាដេស ៧នាក់ (ប្រុស)និងជនជាតិមីយ៉ាន់ម៉ា១នាក់ (ស្រី) ក្នុងនោះគ្មានលិខិតឆ្លងដែន៣នាក់ ព្រមទាំងសម្ភារជាវត្ថុតាង រួមមាន៖ កុំព្យូទ័រយួរដៃ១២គ្រឿង ⁠ទូរស័ព្ទ ១៧គ្រឿង ដុំWiFi ១គ្រឿង ដុំModem ១គ្រឿងUSB Flash និងក្រដាសប្រាក់ ដុល្លារក្លែងក្លាយ (Copy)៤៩ សន្លឹក។ តាមការធ្វើកោសល្យវិច័យ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)ក្រោមរូបភាពអូសទាញលួងលោមស្នេហាហើយ បន្តបោកប្រាស់ដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ (Investment Scams) ដែល មានគោលដៅនៅសហរដ្ឋអាមេរិក, ប្រេស៊ីល,ម៉ិចស៊ីកូ និងកូឡុំប៊ី។បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីច្បាប់ ៕ ដោយ  សំរិត


ចែករំលែក៖