ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ ៣ ខ្នងត្រូវបានអគ្គីភ័យឆាបឆេះបណ្ដាលឱ្យខ្ទេចទាំងស្រុង២ខ្នងនិងឆេះអស់ ៥០% ចំនួន ១ខ្នង ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង ៩ និង៣០ នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បាទបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ ក្នុងពេលនោះមាន ១ ឡុង សាម៉ន ភេទប្រុសអាយុ ៨៣ ឆ្នាំ ផ្ទះមានទំហំ ៨គុណ២០ម៉ែត្រ ធ្វើអំពីថ្មខាងក្រោម ឈើខាងលើប្រក់ដំបូលស័ង្កសី ត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុង,២ឈ្មោះ វ៉ន វុន ភេទ ប្រុសអាយុ ៥០ ឆ្នាំ( ម្ចាស់ផ្ទះចំណាកស្រុក) ផ្ទះមានទំហំ៩គុណ១៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ឆេះខ្ទេចទាំងស្រុង និង៣ ឈ្មោះប្រាក់ វណ្ណា ភេទ ប្រុសអាយុ ៣៧ ឆ្នាំ ផ្ទះមានទំហំ ៧,៥០គុណ១៣ ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ឆេះខូចខាតប្រមាណ ៥០% ។ក្រៅពីឆេះផ្ទះនៅមានខូចខាតសម្ភារៈជាច្រើនទៀតដែលសមត្ថកិច្ចកំពុងស្រាវជ្រាវកត់ត្រាបន្ត។ ក្នុងហេតុការណ៍នោះពុំបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្នុងកិច្ចប្រតិបត្តិការសង្គ្រោះភ្លើងឆេះផ្ទះសមត្ថកិច្ចបានប្រើរថយន្ត៧ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ១៦រថយន្ត ទើបគ្រប់គ្រងសភាពការណ៍បានមិនបណ្ដាលឲ្យឆ្លងទៅផ្ទះអ្នកដទៃបាន។
ចំពោះមូលហេតុសមត្ថកិច្ចបានសង្ស័យជាបឋមថាបណ្ដាលមកពីឆ្លងចរន្អអគ្គិសនី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច