ភ្នំពេញ៖. គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារខណ្ឌដង្កោ បានស្តារកាយភក់ និងសំរាមចេញពីប្រឡាយមេ បានចំនួន១៤ថ្ងៃហេីយ ដោយសម្រេចការងារបានប្រវែង ៧៩០ម៉ែត្រ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនាក្នុងរដូវវស្សានេះ ដែលតែងតែលិចលង់ផ្ទះសម្ដែងបងប្អូបប្រជាពលរដ្ឋ នារដូវវស្សា រាល់ឆ្នាំកន្លងទៅ ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ការងារស្តារប្រឡាយម័ល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងសរុប ៣៣០០ម៉ែត្រ ទទឹង ២៥ម៉ែត្រទៅ៣០ម៉ែត្រ ក្រុមការងារបានស្តារកាយភក់ និងសំរាមចេញពីប្រឡាយនេះ តាំងពីថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយប្រេីប្រាស់គ្រឿងចក្រចំនួន២គ្រឿង។ ចំពោះមុខគិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ មានរយៈពេល១៤ថ្ងៃហេីយ ការងារស្តារសម្រេចបានប្រវែង ៧៩០ម៉ែត្រហើយ និងនៅសល់២៥១០ ម៉ែត្រទៀតកំពុងសម្រុកស្ដារឱ្យទាន់មុនរដូវភ្លៀងជោគជាំខាងមុខនេះ ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការងារនេះដែរ ក្រោយការស្តារសំរាមចេញរួចរាល់ក្រុម ការងារ នឹងបន្តបុកស៊ីផាយ ដើម្បីបញ្ចប់នៅចំណុចដែល នៅសេសសល់។ ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការណែនាំពី លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារ ចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។
លោក ស្រី ដោ សម្ផស្ស ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ ចូលរួមថែរក្សាប្រ ឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹម ត្រូវដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់និងសោភណ្ឌភាពរាជធានីភ្នំពេញយើង ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច