ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យគ្រឿងញៀនជនបរទេសប្រុសស្រី៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យៈកម្លាំង​ជំនាញ​ប្រឆាំង​​គ្រឿង​ញៀន​ នៃ​ខេត្តស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​សង្ស័យ​ជា​ជន​បរទេសប្រុ​ស​ ស្រី​ចំនួន​៤នាក់​

 សមត្ថកិច្ចបន្តថាៈអនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ដោយ​មាន​ការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ កេីត​ វណ្ណា​រ៉េត​ ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តវេលាម៉ោង១៨​ និង​៣០នាទី​​នៅថ្ងៃទី​ ៨​ ខែ​កក្កដា​ ឆ្នាំ​២០២៦លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​សង្ស័យ​ជា​ជន​បរទេស​​ប្រុស​ស្រី​​ចំនួន​៤នាក់​នៅ​ចំនុច​ផ្លូវ​លំ​ ស្ថិត​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរជ្រៅ​ក្រុង​ប៉ោយប៉ែត​។ 

លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ បាន​អោយ​ដឹង​ថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួនមាន​ឈ្មោះ​១. ឈ្មោះ Hendry Wijaya Asen​ ភេទប្រុស​ អាយុ៣៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី នឹងដកហូតវត្ថុតាង​៖ ថ្នាំញៀនម៉ាទឹកកក ចំនួន០២កូនថង់ ​,ក្បាលPod K ចំនួន៣០កញ្ចប់ នឹងទូរស័ព្ទដៃចំនួន០១គ្រឿង, 

២.ឈ្មោះ Han DongSheng ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន នឹងដកហូតវត្ថុតាង​៖ ក្បាលPod K ចំនួន២៣កញ្ចប់ នឹងទូរស័ព្ទដៃចំនួន០១គ្រឿង រថយន្តចំនួន១គ្រឿង។

៣.ឈ្មោះ​ Man Yigui ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន, 

៤.ឈ្មោះ Apinya Potiba ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ(ជាអ្នកស្នាក់នៅក្នុងផ្ទះជាមួយ), នឹងបានត្រួតពិនិត្យក្នុងបន្ទប់ទី២ ឃើញមាន៖ជញ្ជីងចំនួន១ ម៉ាស៊ីនបារីអេឡិចត្រូនិច្ចចំនួន០៧ និងសម្បកថង់មួយចំនួន បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យ នឹងវត្ថុតាងខាងលើមកការិយាល័យប្រឆាំងគ្រឿងញៀន​ ធ្វើនីតិវិធីបន្ត  នឹងបាន​​ធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផល​វិជ្ជមាន(+) ចំនួន៣នាក់ ភេទប្រុស, ចំណែក ឈ្មោះ  Apinya Potiba ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ លទ្ធផល អវិជ្ជមាន (–)។ បច្ចុប្បន្ន​ជន

សសង្ស័យរួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​៕វណ្ណា

 


ចែករំលែក៖