ខេត្តសៀមរាប៖ ម៉ូតូម៉ាក Honda Scoopy club 12 ពណ៌ស ឆ្នាំផលិត២០២៥ ផ្លាកលេខ ភ្នំពេញ 1ll- 5067 លេខតួ/លេខម៉ាស៊ីន KT110K-81611130 នគរបាលបាលខេត្តសៀមរាបបានប្រគល់ទៅឱ្យជនរង គ្រោះជាម្ចាស់ដើមវិញ បន្ទាប់ពីនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១២ និង ៣៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ សែម ពិសិដ្ឋ អាយុ ៣៩ឆ្នាំ មុខរបរទិញលក់រថយន្ត ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅចំណុចផ្លូវបេតុង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កំពុងជិះម៉ូតូ១គ្រឿង ម៉ាក Honda Scoopy club 12 ពណ៌ ស ឆ្នាំផលិត២០២៥ ផ្លាកលេខ ភ្នំពេញ 1ll-5067 លេខតួ/លេខម៉ាស៊ីន KT110K-81611130 ។
ជាក់ស្ដែងនៅវេលាម៉ោង ១៣និង ៤០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ ទេស យឿត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរយោធា រស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានមកស្នើសុំយកម៉ូតូ១គ្រឿងដែលមានភិនភាគខាងលើ ថាជាម៉ូតូរបស់ខ្លួន ដែលបានបង់រំលស់ជាមួយក្រុមហ៊ុន ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក និងមានឯកសារគ្រប់ ដើម្បីយកទៅប្រើប្រាស់វិញ។
ក្រោយទទួលបានម៉ូតូរបស់ខ្លួនដែលបានបាត់ហើយរកឃើញនិងប្រគល់ជូនវិញ លោក ទេស យឿតយោធា១ រូប មិនបានបង្អង់យូរក្នុងការសរសេរសាថ្លែងអំណរគុណចេញពីចិត្ត ជូនចំពោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានខ្លឹមសារថា៖ «ខ្ញុំបាទ អនុសេនីយ៍ត្រី ទេស យឿត ជាយោធាសឹករងខេត្តសៀមរាប សូម ថ្លែងអំណរ គុណ ដល់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តសៀមរាប ជូនខ្ញុំវិញ»៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច