ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តាមលូកលាន់ប្រពន្ធគេត្រូវប្តីគេប្រចណ្ឌទាញកាំបិតភ្គាក់កាប់របួសយ៉ាងធ្ងន់ធ្ងរឯជនបង្ករត្រូវឃាត់ខ្លួន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតាមលូកលាន់ប្រពន្ធគេជាច្រើនលើកច្រើនសារក៏ប្រាប់ប្តីហើយកើតភ្លើងប្រចណ្ឌទាញកាំបិតភ្គាក់កាប់ចំជាច្រើនកន្លែងរំលងបានមួយថ្ងៃត្រូវសមត្ថកិច្ចមកឃាត់ខ្លួនជនដៃដល់.ដល់ផ្ទះបញ្ជូនទៅសាលាដំបូងខេត្ត។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ១១ . នាទីយប់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៦ត្រង់ចំណុចខ្ទមចំការក្បែរអូរតេរស្ថិតក្នុងភូមិ  ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពពីសមត្ថកិច្ច.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់បានឱ្យដឹងថាជនរងគ្រោះរបួសធ្ងន់មានឈ្មោះ

ឈ្មោះ ស្រ៊ាង រស់នៅភូមិឃុំខាងលើ។

ជនបង្ក ឈ្មោះ សុខ ង៉េន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិឃុំជាមួយគ្នា ហើយត្រូវបានឃាតខ្លួនបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលឃុំចុងផ្លាស់ ។

ក្រោយឃាត់ខ្លួនជនបង្ករបានសារភាពប្រាប់សមត្ថកិច្ចឱ្យយដឹង ថាក្រោយពីខ្លួនមកពីដាក់បង្កៃនៅអូរតេរ វេលាម៉ោងប្រហែលជា ម៉ោង១១ទៅ១២យប់ ខ្ញុំក៏ឃើញឈ្មោះ ស្រ៊ាង ឈរនៅជិតខ្ទម ដោយខ្ញុំមិនបានហៅវាមកទេ បន្ទាប់មកប្រពន្ធខ្ញុំមកប្រាប់ខ្ញុំថាអាស្រ៊ាង វាលូកលាន់ខ្ញុំជាច្រើនដងហើយ ខ្ញុំក៏ខឹងភ្លាម ក៏ទៅយកកាំបិតភ្គាក់ដែលផ្អែកជិតគ្រែ កាប់ទៅលើឈ្មោះស្រ៊ាង ចំនួន៥កាំបិទ ទី១កាប់ចំ ក្បាល១កាំបិទ ទី២កាប់ចំដៃខាងឆ្វេង១កាំបិទ ចំណែកទី៣.៤.៥ កាប់ចំជើងទាំង៣កាំបិទ កាំបិទដែលខ្ញុំកាប់នេាះជារបស់អាស្រ៊ាងទេ គោលបំណងរបស់ខ្ញុំគឺកាប់ឱ្យវារាងកុំឱ្យ វាមករកប្រពន្ធខ្ញុំទៀត។

ចំណែកប្រពន្ធរបស់ខ្ញុំក៏ឃាត់ខ្ញុំឱយឈប់កាប់ទៀតអី ខ្ញុំឈប់កាប់ក៏នាំប្រពន្ធកូនមកផ្ទះ វិញដោយទុកឈ្មោះស្រ៊ាង ដែលខ្ញុំកាប់នោះចោល នៅលើគ្រែ លុះដល់ថ្ងៃទី១០ ខែ កក្ដដា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ១០.៣៥នាទី ក៏មានសមត្ថកិច្ចមកចាប់ខ្លួនខ្ញុំយកមកប៉ុស្តិ៍តែម្តង។

សមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីចាត់ការបន្ត៕ ដោយ ជីវ័ន្ត


ចែករំលែក៖