ព័ត៌មានទាន់ហេតុការណ៍៖

បេីកឡាំប្រឺតាលឿនចាប់ហ្រ្វាំងមិនទាន់ជ្រុលបុកកន្ទុយរថយន្តកុងតឺទ័របត់ចូលផែបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បេីកបរឡាំប្រឺតាលឿនមិនប្រយ័ត្នជ្រុលបុកកន្ទុយរថយន្តកុងតឺន័រដែលកំពុងបតចូលផែបណ្តាលឲ្យអ្នកបេីកបរឡាំប្រឺតារងរបួសធ្ងន់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែន ជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែបត់ចូលផែមួយកន្លែង ភ្លាមនោះក៏មានបុរសម្នាក់បេីកបរឡាំប្រឺតាធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលបុកចំកន្ទុយរថយន្តកុងតឺន័របណ្តាលឲ្យអ្នកបេីកបររងរបួសធ្ងន់ ចំណែករថយន្តកុងតឺន័របេីកចូលផែបាត់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែកឡាំប្រឺតាសមត្ថកិច្ចធ្វេីការវាស់វែងនិងកំពុងស្រាវជ្រាវរករថយន្តមកដោះស្រាយគ្នា៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖