ព័ត៌មានទាន់ហេតុការណ៍៖

បុរសប្រពន្ធ៥ចងកធ្វើអត្តឃាតក្នុងទ្រុងជ្រូកស្លាប់ចោលកូន៦នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា បុរសមានមន្តសេ្នហ៍ម្នាក់ មានប្រពន្ធរហូតដល់ ៥នាក់ និងកូនប្រុស ស្រី ៦នាក់ក្នុងបន្ទុក បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងទ្រុងជ្រូកខាងលិចផ្ទះម្ដាយស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត ក៏ថាបាន ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងទ្រុងជ្រូកឈាងខាងលិចផ្ទះម្ដាយចម្ងាយប្រមាណ០៣ម៉ែត្រ ស្ថិតក្នុងភូមិឃាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក អនុសេនីយ៍ឯក អេង គឹមហួរ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត បានឲ្យដឹងថា បុរសសំបូរស្នេហ៍ មានប្រពន្ធរហូតដល់ទៅ៥នាក់ និងកូនស្រី ប្រុសចំនួន ០៦នាក់ក្នុងបន្ទុក ទីបញ្ចប់ជ្រើសរើសយកទ្រុងជ្រូកម្តាយបញ្ចប់ជីវិតនេះ ឈ្មោះ គឹម លាងម៉េង អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយ និងកូនតូចៗចំនួន២នាក់ ។

លោក អនុសេនីយ៍ឯកបន្តថាបុរសរូបនេះ គាត់មានប្រពន្ធរហូតដល់ទៅចំនួន ០៥នាក់ឯណ្ណោះ និងកូនៗស្រីប្រុសរហូតដល់ទៅចំនួន ០៦នាក់ក្នុងបន្ទុក ប៉ុន្តែទីបញ្ចប់រកតែប្រពន្ធម្នាក់នៅជិតគ្មានផង គឺគាត់ស្លាប់នៅក្នុង(ទ្រុងជ្រូកម្ដាយ)ដោយបន្សល់នៅកូនតូចៗចំនួន ០២នាក់ទៀតឲ្យម្ដាយរ៉ាប់រងថែមទៀត នេះអាចនិយាយបានថា ពិតជាមនុស្សកំសាកពិតប្រាដក មិនទទួលខុសត្រូវអ្វីទាំងអស់ ។

លោក នាយប៉ុស្តិ៍បន្តទៀតថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានអំពីហេតុការណ៍នេះ បានកើតឡើងភ្លាមនោះ កម្លាំងនគរបាលជំនាញអធិការដ្ឋានសហការគ្នាចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ លទ្ធផលឃើញថា ជនរងគ្រោះបានយកក្រមាពណ៌ក្រហមលាយស ចងភ្ជាប់ទៅនឹងធ្នឹមដំបូលទ្រុងជ្រូក ផ្ទះម្ដាយ ឆៀងខាងលិចចម្ងាយប្រមាណ០៣ម៉ែត្រ ហើយពុំឃើញមានស្លាកស្នាមអ្វីគួរសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ  ។ ការដែលជនរងគ្រោះសម្រេចចងកធ្វើអត្តឃាតបែបនេះ អាចបណ្ដាលមកពីមានវិបត្តផ្លូវចិត្ត ក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន

 

5 1 2 3 4

 


ចែករំលែក៖