ភ្នំពេញ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ ZOOMER X ពីស្ត្រីម្នាក់បានសម្រេច ខណៈដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូឌុបកូនស្រី២នាក់ទៀត ទើបមកពីលេងផ្ទះបងប្អូនវិញ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ជិតនិងវត្តវីយូវង្ស ទល់មុខផ្ទះជនរងគ្រោះផ្ទាល់ ដែលស្ថិតនៅផ្លូវលេខ២១ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះ ដែលត្រូវចោរប្លន់មានឈ្មោះ គង់ គួន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ សំលៀកបំពាក់ស្នាក់នៅផ្ទះលេខ២១ ផ្លូវលេខ ២១ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយម៉ូតូដែលចោរប្លន់យកទៅម៉ាក ZOOMER X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១FJ ២៨០២ ។
បើតាមសម្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ រូបគាត់ទាំងកូនស្រី តូច២ បានចេញពីលេងនៅផ្ទះបងប្អូននៅម្ដុំមុខសកលវិទ្យាល័យបៀលប្រាយ ដែលស្ថិតនៅ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយគោលបំណងត្រលប់ទៅផ្ទះវិញនៅម្តុំវត្ត វីយូវង្ស ដោយបានជិះម៉ូតូម៉ាក ZOOMER X ពណ៌ទឹកប្រាក់ ធ្វើដំណើរតាមផ្លូវសុធារស ក្នុង ទិសដៅពីជើងទៅត្បូង រួចក៏បានបត់ស្តាំ តាមផ្លូវ លេខ២៩៤ បន្តដំនើរទៅមុខបន្តិចក៏បានបត់ឆ្វេង ឡើងតាមផ្លូវលេខ២១ ខណៈដល់មុខផ្ទះដែល ជាចំនុចកើតហេតុហើយជាកន្លែងងងឹតក៍ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ ២គ្រឿងម៉ាក ឌ្រីមសង់ មួយគ្រឿង និងមួយគ្រឿងមិនចាំម៉ាក បានជិះតាមមកពីក្រោយ រួច បុរស២ នាក់ ក្នុង ចំណោម បក្សពួក ៤នាក់ ដែល ជិះ ម៉ាក់ ឌ្រីម សង់ នោះ បានដកកាំ ភ្លើង ខ្លី មិនស្គាល់ម៉ាក ភ្ជង់ គំរាម រួច បុរស ដែល អង្គុយ ខាងក្រោយ បានស្ទុះទៅ លើ កូន របស់ គាត់ ចេញ ពី ម៉ូតូ រួច បានទាញ ម៉ូតូ របស់ នាង នាំ គ្នីគ្នា ជិះម៉ូតូ រត់ គេច ខ្លួន បាត់ ស្រមោល អស់ ។
ប្រភព ដដែល បាន បន្ត ទៀត ថា ពេល នោះ រូប គាត់ បានស្រែក អោយ បងប្អូន ជួយ ដែរ តែ ពេល ដែល បងប្អូន ចេញ មក ពួក ក្រុម ចោរ ទាំងនោះ នាំ គ្នា ជិះ ម៉ូតូ រត់ គេច ខ្លួន បាត់ អស់ ទៅ ហើយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានអោយបងប្អូនជូនទៅដាក់ ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចជូយរកយកមកវិញ ៕ ជីម ភារ៉ា ដង្កោ