ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រង់ប្រមូលចំណូលពន្ធ របស់សាខាពន្ធដារខេត្តមណ្ឌលគិរី ។ កិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងចំណូលប្រព្រឹត្តទៅនៅសាលប្រជុំសាខាពន្ធដារខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្ភភាពពាក់ព័ន្ធ និងមន្ត្រីសាខាពន្ធដារខេត្តមណ្ឌលគិរី៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច