ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តមណ្ឌលគិរី បង្រ្កាបជនសង្ស័យចំនួន ៩នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តអនុសាសន៍ដឹកនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគោរី ក្នុងការបង្កានិងបង្រ្កាបបទ ល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីម៉ា និងកម្លាំងប៉ុស្តិ៍នគរបាលចុងផ្លាស់ បានធ្វើកាបង្រ្កាបជនសង្ស័យចំនួន៩នាក់។ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជាវ ងីឈាន់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានកាចូលរួមពីអាជ្ញាធរក្នុងមូលដ្ឋាន។

ជនសង្ស័យចំនួន ៩នាក់ រួមមាន៖

១-ឈ្មោះ យ៉េង សុខឃា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ ពូទុង ឃុំ ចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរីបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន ( + ) ។

២-ឈ្មោះ ម៉ន ម៉ង់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន ( + ) ។

៣-ឈ្មោះ យ៉េង សុខគ្រី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើតេសរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន ( + ) ។

៤-ឈ្មោះ ខៀវ ប៊ុនថុន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន ( + ) ។

៥-ឈ្មោះ សូ សូណូ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា បានធ្វើតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន ( + ) ។

៦-ឈ្មោះ ធី ជីវ: ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន ( + ) ។

៧-ឈ្មោះ ហឿន ហេង ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន ( + ) ។

៨-ឈ្មោះ ជិន សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន ( + ) ។

៩-ឈ្មោះ ជៀវ វែងចិត្រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិ ពូទុង ឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

– សម្ភារៈ និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកចាប់បានរួមមាន៖

១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន

ចំនួន ១១ កញ្ចប់តូច ទម្ងន់ ៣.៧ក្រាម (ថ្លឹងទាំងសំបក)

២-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន

៣-ទូរស័ព្ទដៃចំនួន ៣គ្រឿង(ម៉ាក pova ពណ៌ខ្មៅ ១គ្រឿង ម៉ាកOPPO ពណខៀវចំនួន១គ្រឿង ម៉ាក iphone ១៣ ពណ៌ខៀវចំនួន ១គ្រឿង )

៤-ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

៥-កាំបិតចំនួន ២ដើម

៦-កាំភ្លើងកែច្នៃប្រើហ្គាស់ចំនួន ២ដើម

៧-ម៉ូតូចំនួន ១គ្រឿង (ម៉ាក future ពណ៌កណ្ដុរប្រមេះ)។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងរឿងទៅតុលាការចាត់ការតាមទៅតាមតិវិធីច្បាប់៕


ចែករំលែក៖