ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ បើកម៉ូតូ បុករនាំងការពារផ្លូវ បណ្តាលឲ្យអ្នកបេីកស្លា.ប់នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុច PK77 លើផ្លូវល្បឿនលឿនស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ម៉ូតូជនរងគ្រោះម៉ាកBMW ពណ៌ ខ្មៅ បានចូលតាមច្រកស្ថានីយត្រែងត្រយឹង ទិសដៅ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ផ្លូវកោង បានជ្រុលចង្កូតទៅបុករនាំងការពារផ្លូវ បណ្តាលឲ្យអ្នកបេីកស្លា.ប់នៅនឹងកន្លែងកើតហេតុ តាមការបញ្ជាក់ពី សមត្កិច្ចជំនាញថាការបើកបរម៉ូូតូលឿន ខ្វះការប្រុងប្រយ័ត្ន ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច