ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលរកាឃាត់ខ្លួនបុរសម្នាក់ជាមួយនឹងថ្នាំញៀនជាក់ស្ដែងទំងន់ ២,៣១ក្រាម

ចែករំលែក៖

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កាលពីថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង ១០នាទីចំណុចដីចំការស្វាយ ភូមិ ក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ គង់ សុណានុរះ ភេទ ប្រុស អាយុ ២៦ឆ្នាំមានទីលំនៅ ភូមិក្រូច ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដមានសារធាតុញៀនក្នុងទឹកនោម(+)។

វត្ថុតាងចាប់យក

១- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន០១កញ្ចប់មធ្យម ទំងន់ ២,៣១។

២-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១ សន្លឹក។

ប្រភពបានបន្តទៀតថា នៅថ្ងៃ ខែ ឆ្នាំ កើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល រកា នឹងកម្លាំងប្រជាការពារ បានចេញល្បាតតាមផ្លូវក្នុងភូមិសាស្ត្រងាយរងគ្រោះ ក៏បានឃេីញជនសង្ស័យដើរដោះអាវកាន់ហ្នឹងដៃ ហើយដើរ ចូលក្នុងដីចំការស្វាយនៅចំណុចភូមិឃុំកើតហេតុ ខាង លើ។ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច ក៏បានធ្វើការឃាត់សួរនាំ ហើយសុំធ្វើការឆែកឆេរក៍បានរកឃើញថ្នាំញៀនចំនួន ០១ កញ្ចប់ដែលជនសង្ស័យបានលាក់ទុកក្នុងកូនកាបូបដៃដោ យមូលជាប់ក្នុងអាវកាន់ ជាប់ហ្នឹងដៃ។ ភ្លាមនោះកម្លាំងសមត្ថកិច្ច ក៏បានឃាត់ ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង មកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្តតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ គង់ សុណានុរះ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន០១កញ្ចប់មធ្យម ខាងលើនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីរមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះដោយដាក់ផ្លុងចោលតាមផ្លូវក្នុងគុបព្រៃនៅស្រុកបរសេដ្ឋ ក្នុងតម្លៃ ១០០,០០០ រៀល(ដប់ម៉ឺនរៀល)ដេីម្បីយកមកលក់បន្ត និងប្រេីប្រាស់។ ក្រៅពីប្រេីប្រាស់ថ្នាំញៀនខ្លួនមិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។

ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរបន្ត និងក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖