ខេត្តមណ្ឌលគីរី៖ មន្ត្រីនគរបាលស្រុកកោះញែក ឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា នេះថា ក្រោមការចង្អុល បង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក ដឹកនាំដោយលិកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក បានចុះបង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ២ករណី ២ទីតាំង មានដូចខាងក្រោម :
ទីតាំងទី១÷ បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន នៅចំណុចអូរព្រាល ស្ថិតនៅក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កម្លាំងជំនាញបានដកហូតបានគ្រឿងញៀនចំនួន ២ កញ្ចប់តូច ។
ទីតាំងទី ២ ឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចម្ជូរង៉ា ស្ថិតនៅក្នុងភូមិរយ៉ ឃុំរយ៉ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ មានឈ្មោះ÷
១ -ឈ្មោះ ភិន ផែន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិមេមុំ ឃុំ រយ៉ ស្រុកកោះញែក ធ្វើ តេស្តរកសារធាតុញៀនក្នុងទឹកមូត្រលទ្ធផលវិជ្ជមាន(+)។
២.ឈ្មោះ ឡាញ់ ចិត្រា ភេទ ប្រុសអាយុ២៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ រយ៉ ឃុំ រយ៉ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ធ្វេីតេស្តទឹកម៉ូត្ររកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
៣.ឈ្មោះ ហ៊ាប ហាក់ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរកសិករ រស់នៅភូមិរយ៉ ឃុំ រយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី ធ្វេីតេស្តទឹកម៉ូត្ររកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
៤.ឈ្មោះ ឡាយ ពិសិទ្ធ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិរយ៉ ឃុំរយ៉ស្រុកកោះញែកខេត្តមណ្ឌលគិរី ធ្វេីតេស្តទឹកម៉ូត្ររកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
៥.ឈ្មោះ ចូច សាញ់ ភេទប្រុសអាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិរយ៉ ឃុំ រយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន(+)។
៦.ឈ្មោះ ហ៊ាប ហុង ភេទ ប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិរយ៉ ឃុំ រយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី ធ្វេីតេស្តទឹកម៉ូត្ររកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
សមត្ថកិច្ចបានឆែកឆេរ ចាប់យក មធ្យោបាយសម្ភារៈ វត្ថុតាង រួមមានៈ
១.ក្រាមពណ៌សថ្លាសារធាតុញៀនមេតំហ្វេតាមីនចំនួន ០២ កញ្ចប់តូច
២. ទូរស័ព្ទចំនួន ០២គ្រឿង
(ម៉ាក VIVO ពណ៌ស្វាយ ១គ្រឿង ម៉ាកiphone x ពណ៌ស ១គ្រឿង )
បច្ចុប្បន្នករណីខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច