ព័ត៌មានទាន់ហេតុការណ៍៖

 មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់គ្រឿងញៀន និងបង្កហិង្សា

ចែករំលែក៖

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ករណីធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៦:៣០នាទីនៅភូមិ រលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ួ រីក ភេទប្រុស អាយុ ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ៖ កសិករ។

ចំណែកជនសង្ស័យឈ្មោះ លន ភារិន ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរលួស ឃុំដើមឫស ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+)ធ្លាប់ចូលមណ្ឌលកែប្រែឱកាសខ្ញុំចំនួន០២លេីក។

វត្ថុតាងរួមមាន៖

ពូថៅ០១ ផ្លែដែក ដងឈើ ប្រវែង ៥៨សង់ទីម៉ែត្រ

ដែកទីបមូល០១ដើម ប្រវែង៦៤ សង់ទីម៉ែត្រ។

កន្លងមកជនសង្ស័យធ្លាប់បាននិយាយគំរាមរកសម្លាប់ឪពុកម្ដាយជាញឹកញាប់និងបានវ៉ៃម៉ូតូ០១គ្រឿងបណ្ដាលឲ្យខូចខាតបែកថ្ពាល់ខាងស្តាំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


ចែករំលែក៖