ព័ត៌មានទាន់ហេតុការណ៍៖

ជាងសំណង់ម្នាក់ធ្លាក់ពីលេីផ្ទះកំពុងសាងសង់បណ្តាលឲ្យរងបួសធ្ងន់

ចែករំលែក៖

 

ភ្នំពេញ៖ បុរសជាជាងសំណង់ម្នាក់ខណៈឡេីងលេីអន្ទាកំពុងជួសផ្ទះស្រាប់តែរបូតដៃធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង០៨និង៥៨នាទី  ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះភាន់ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ រងរបួស ត្រង់ចង្កេះ និង បែកក្បាល មានអាសយដ្ឋាននៅ ភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល  ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានឡេីងលេីអន្ទាទៅជាន់ទី៣ដេីម្បីជួសជុលផ្ទះមួយកន្លែងដែលកំពុងសាងសង់ខណៈកំពុងធ្វេីការមិនប្រយ័ត្នស្រាប់តែរបូតដៃធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមនោះប្រជាពលរដ្ឋក៏ស្នេីសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដេីម្បីមកជួយសង្គ្រោះ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖