ព័ត៌មានទាន់ហេតុការណ៍៖

សហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសនិងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមនៅតាមតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (កម្ពុជា) និងស្នងការដ្ឋាននគរ បាលខេត្តដុងនាយ (សារធារណ:រដ្ឋសង្គម និយមវៀតណាម)

ចែករំលែក៖

 

ប្រទេសវៀតណាម ៖ ដោយអនុវត្តនូវអនុសាស ន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេ នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលជាប្រធានប្រតិភូបានដឹកនាំគណ:ប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសនិងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមនៅតាមតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (កម្ពុជា) និងស្នងការដ្ឋាននគរ បាលខេត្តដុងនាយ (សារធារណ:រដ្ឋសង្គម និយមវៀតណាម) ។

សូមបញ្ជាក់ថា ៖ ភាគីកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំង លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងគណ:ប្រតិភូ ដែលជាក្រុមការងារព្រមទាំងលោក លោកស្រីជាស្នងការរងនិង លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកដែលនៅជាប់តាមខ្សែបន្ទាត់ព្រំដែនលោកនាយការិយាល័យជំនាញពាក់ព័ន្ធនានាដែលបានអញ្ជើញចូលក្នុងកិច្ចប្រជុំនេះ។

-ភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ង្វៀន ឌឹកហាយ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ដុងណាយ ព្រមទាំងសហការីជំនាញពាក់ព័ន្ធនានាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ។

ស្ថិតក្នុងឱកាសនៃកិច្ចប្រជុំនាឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ក្នុងកិច្ចប្រជុំគឺសុំអោយគ្រប់តាមបណ្តាផែនជំនាញការងារជំនាញនិងតាមបណ្តាការិយាល័យពាក់ព័ន្ធនានា បន្តនូវការសហការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាព នៅតាមតំបន់ព្រំដែន រវាងភាគីនៃខេត្តយើងទាំងពីរ ដើម្បីបង្ការនិង ទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងត្រួតពិនិត្យ ការឆ្លងដែនចេញចូលដោយខុសច្បាប់ជាពិសេសការចូលរួមសហការទប់ស្កាត់និង លុបបំបាត់ឱ្យបានទាន់ពេលវេលា នូវបទល្មើសអនឡាញស្កេម (Online Scams) ក្នុងទូទាំងខេត្តអោយខានតែបាន។ 

ក្នុងកិច្ចប្រជុំនេះភាគីនៃខេត្តទាំងពីរបានឯកភាពគ្នានិងបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការបង្ការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃខេត្តទាំងពីរនិងបានដាក់ទិសដៅអនុវត្តការងារបន្តរវាងស្នងការដ្ឋាននគរបាលខេត្តទាំងពីរ(ខេត្តមណ្ឌលគិរី និងខេត្តដុងណាយ)សារធារណៈរដ្ឋសង្គមនិមយមវៀតណាមនៅខែបន្តបន្ទាប់ទៀត។ 

មុននិងបញ្ចប់ក្នុងកិច្ចក្នុងកិច្ចប្រជុំគណ:ប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តទាំងពីរ ក៏ បានជូននូវកាដូរអនុស្សាវរីយ៍ទៅវិញទៅប្រកបទៅដោយភាព ស្និទ្ធ ស្នាលជាទីបំផុត៕

ដោយ ៖ សិលា


ចែករំលែក៖