ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរHeineken ប្រកាសឈ្មោះគូស្វាមីភរិយាឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងប៉ារីសលើកទីមួយ

ចែករំលែក៖

ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់អន្ដរជាតិ ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក បានប្រកាសឈ្មោះគូស្វាមីភរិយាដែលឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំ ទៅកាន់ទីក្រុងប៉ារីស ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Heineken  ។ ការប្រកាសបង្ហាញមុខគូស្វាមីភរិយាថ្មីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នៅ Tavern របស់ក្រុមហ៊ុន Heineken ដែលស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ក្នុងរាជធានីភ្នំពេញ ។

គូស្វាមីភរិយាចំនួនបីគូដែលឈ្នះរង្វាន់ត្រូវបានជ្រើសរើសក្នុងអំឡុងពេលចាប់ឆ្នោតផ្សាយបន្តផ្ទាល់នៅក្នុងកម្មវិធីប្រគំតន្ត្រីSuper Sunday Concert របស់ទូរទស្សន៍PNN កាលពីថ្ងៃទី១៦ខែតុលាដោយមានការចូលរួមចាប់ឆ្នោតពីពិធីករនិងតារាចម្រៀងល្បីលោកប៊ុតសីហា។

គូស្វាមីភរិយាចំនួនបីគូដែលបានឈ្នះរង្វាន់ដូចជាគួរទី១គឺលោកសែមវុទ្ធីនិងអ្នកស្រីតុនសុគន្ធាគូទី២លោកហេងស៊ីថានិងអ្នកស្រីជាគន្ធារីគូទី៣គឺលោកលីលីហេងនិងអ្នកស្រីឆនគីមញនបានមកទទួលរង្វាន់ជាផ្លូវការពីលោកRoland Bala អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនCBL គឺរង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងរួមមានសំបុត្រយន្តហោះការស្នាក់នៅសណ្ឋាគារប្រណីតនិងការរៀបចំមគ្គុទ្ទេសក៍ទេសចរណ៍ពិសេសសម្រាប់នាំទៅទស្សនាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតបំផុតទាំងអស់ប្រចាំទីក្រុងនេះ។

លោកសែមវុទ្ធីនិងអ្នកស្រីតុនសុគន្ធាបានបង្ហាញពីអារម្មណ៍រំភើបរីករាយក្រោយពីទទួលបានដំណឹងនៃការឈ្នះរង្វាន់ដែលមិននឹកស្មានដល់នេះ។ អ្នកទាំងពីរលើកឡើងថា នេះគឺជារង្វាន់ដ៏ល្អ និងជាឱកាសម្រាប់ពួកគាត់កសាងអនុស្សាវរីយ៍ជាមួយគ្នាកាន់តែផ្អែមល្ហែម ។

គូស្វាមីភរិយាថ្មីទាំងពីរក៏សូមថ្លែងអំណរគុណចំពោះស្រាបៀរHeinekenដែលបង្កើតកម្មវិធីដ៏អស្ចាចារ្យមួយនេះ។

គួរបញ្ជាក់ដែរថាកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរHeineken បានចាប់ផ្តើមនៅថ្ងៃទី១ខែមករាឆ្នាំ២០១៦ហើយនឹងបន្តរហូតដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧ដោយនឹងធ្វើការចាប់រង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំជាច្រើនរង្វាន់ជូនដល់គូស្វាមីភរិយាជាច្រើនគូនៅពេលខាងមុខនេះ។កម្មវិធីពិសេសនេះគឺបើកចំហចំពោះអ្នកដែលមានគម្រោងរៀបចំពិធីអាពាហ៍ពិពាហ៍ឬកម្មវិធីផ្សេងៗទិញស្រាបៀរHeineken ចាប់ពី២០កេសសម្រាប់ប្រារព្ធពិធីរបស់ខ្លូននិងទទួលបានសៀវភៅកត់ចំណងដៃដ៏ស្រស់ស្អាតនិងរង្វាន់ពិសេសៗជាច្រើនទៀត។ ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសរបស់ស្រាបៀរ Heineken សូមចូលមើលគេហទំព័រ៖www.facebook.com/heineken ៕ វឌ្ឍនា

img_4211 img_4170 img_4177 img_4185 img_4187 img_4195 img_4198 img_4203 img_4209


ចែករំលែក៖