ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុន ជីប៊ីអេសម្នាក់ រកឃើញថ្នាំញៀន១២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សន្តិសុខក្រុមហ៊ុនជីប៊ីអេសម្នាក់ ត្រូវកម្លាំងនគរបាលអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុច វាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីឆែកឆេររកឃើញលាក់ទុកថ្នាំញៀន១២កញ្ចប់នៅជាប់នឹងខ្លួនបម្រុង យកទៅចែកចាយ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ជនជួញដូរថ្នាំញៀន ដែលកម្លាំងនគរបាលខណ្ឌចាប់ខ្លួននេះ ឈ្មោះ ចក់ រ៉ាវី ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកសន្តិសុខក្រុមហ៊ុនជីប៊ីអេស ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពដដែលឲ្យដឹងទៀតថា មុនពេលកើតហេតុ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ហើយបានជួបជនសង្ស័យកំពុងឈរលក់ថ្នាំញៀននៅចំណុចខាងលើក៏ឃាត់ខ្លួនដើម្បីឆែកឆេរ។

នៅពេលនោះសមត្ថកិច្ចបានរកឃើញវត្ថុតាងនៅជាប់ មានថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លាចំនួន ១២កញ្ចប់ថង់តូច ក៏ចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យកសាងសំណុំរឿងតាមច្បាប់៕ ប្រាថ្នា

%e1%9e%9b%e1%9e%80%e1%9f%8b%e1%9e%90%e1%9f%92%e1%9e%93%e1%9e%b6%e1%9f%86%e1%9e%89%e1%9f%80%e1%9e%93


ចែករំលែក៖