ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយាន់ដាយបើកបុករថយន្តហាយឡែនឌ័រពីក្រោយពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហីុយាន់ដាយមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២Y ៦៤៤០ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហីុយាន់ហា ពណ៍ខៀវ ពាក់ស្លាកលេខតាកែវ3A 0393 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន ហើយបានជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរុញជាង១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ សម្របសម្រួលដោយភាគីខាងរថយន្តបង្ក ព្រមចេញថ្លៃខូចខាតទៅលើរថយន្តរងគ្រោះចំនួន១ពាន់ដូល្លារដើម្បីបញ្ចប់រឿង តែភាគីខាងរថយន្តរងគ្រោះមិនព្រម ទើបសមត្ថកិច្ចទំនាក់ទំនងហៅនគរបាលជំនាញ់រាជធានីមកវាសវែងយករថយន្តទាំង២ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ

img_3085 img_3081 img_3082 img_3083 img_3084


ចែករំលែក៖