ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបំរើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ទាំងជីវភាព ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ មើលលូ ប្រឡាយ និងផ្លូវផង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបំរើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុង ជ្រោយ ទាំងជីវភាព ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ត្រូវ ចុះមើលលូ ប្រឡាយ និងផ្លូវជាប្រចាំផង ដើម្បីឱ្យប្រជាពល រដ្ឋបានជំនឿទុកចិត្ត គោរពស្រឡាញ់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។

លោក ឃួង ស្រេង បានណែនាំបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិ កាគណៈ កម្មាធិការគណបក្សសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង នៅក្រោយបញ្ចប់ម៉ោងរដ្ឋបាល កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ។

លោក ឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌ ចៅសង្កាត់ សូមមើលថែ និងក្តាប់ឱ្យបានក្នុងករណី បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ឬគ្មានលទ្ធភាពបូជាសព គ្មានក្តាម្ឈូស ជាដើម គឺរដ្ឋបាល រាជធានីភ្នំពេញ នឹងផ្តល់ធានា រ៉ាប់ រង ចំណាយ ជូន ហេីយ បងប្អូន ប្រជាពលរដ្ឋដែលខ្វះខាតអាចទាក់ទង មកអាជ្ញាធរមូលដ្ឋាន សង្កាត់ ឬរដ្ឋបាលខណ្ឌ ដែលនៅជិតបំផុត ។ ការផ្តល់ ជូនបែប នេះគឺកុសលផលបុណ្យធំណាស់។

លោក ឃួង ស្រេង បានបន្តទៀតថា៖ ដេីម្បី រក្សា បាន នូវ ប្រជាប្រិយភាព និង បន្ត ទទួលបាន ការ គាំទ្រ ពី ប្រជាពលរដ្ឋ ដែល ជាម្ចាស់ឆ្នោតយេីង ត្រូវពង្រឹង ចំណុច ខ្វះខាត របស់ យេីង ពិសេស លេីការ ផ្តល់ សេវា សាធារណៈ ផ្សេងៗ ជូន ប្រជាពលរដ្ឋ ឱ្យ កាន់ តែ ល្អ ប្រសើរ ។ ឯកឧត្ដម បាន បន្តទៀត ថា គណបក្សប្រជាជនកម្ពុជាត្រូវទទួល បាន ជ័យជម្នះ បន្ត ទៀត និង ជារៀងរហូត។ គ្មានបក្សណាមួយ មានសមត្ថភាព ការពារសន្តិភាពបានដូចគណបក្សប្រជាជនកម្ពុជានោះទេ។

លោកឃួង ស្រេង បានបន្តទៀតថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន លើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ឡើយ។ ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវយកអ្វីៗទាំងនេះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាបឱ្យកាន់តែច្បាស់ ដើម្បីឱ្យពួកគាត់បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យកជ័យជំនៈនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨បន្តទៀត។

មេភូមិនីមួយៗបានបញ្ជាក់ឱ្យដឹងថា៖ សន្តិអារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកបាន គាំទ្រយ៉ាងពេញ ទំហឹងចំពោះចំណាត់ការនានា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្នុងវិវាទព្រំដែនកម្ពុជា-ថៃនិងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ៕

ដោយ៖សំរិត


ចែករំលែក៖