ទីក្រុងញូវយ៉ក ៖ ដោយមានការសម្របសម្រួលពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក នឹម សុធា អនុរដ្ឋលេខាធិការនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីសុវត្ថិភាពផ្លូវថ្នល់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។
ថ្លែងក្នុងកិច្ចប្រជុំកម្រិតខ្ពស់ខាងលើ ឯកឧត្តមបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសុវត្ថិភាពផ្លូវថ្នល់ដោយផ្អែកលើផែនការសកលសម្រាប់ទសវត្សរ៍នៃសកម្មភាពសម្រាប់សុវត្ថិភាពផ្លូវថ្នល់ ឆ្នាំ២០២១-២០៣០ សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបានយ៉ាងតិច ៥០% នៅត្រឹមឆ្នាំ២០៣០។
លោកក៏បានរំលេចឡើងនូវកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ ដែលរួមមានវិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរប្រចាំថ្ងៃរបស់កម្មកររោងចក្រ ការលុបចោលនូវរថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរដោយពុំមានសុវត្ថិភាព និងការបង្កើតតំបន់សុវត្ថិភាពសាលារៀន។ល។
Cambodia reaffirms its commitment to improving road safety
With the facilitation of the Permanent Mission of Cambodia to the United Nations, His Excellency Nim Sothea, Under Secretary of State of the Ministry of Public Works and Transport, participated in the High-Level Meeting on Improving Global Road Safety, held on July 20–21, 2026, at the UN Headquarters in New York.
Addressing the High-Level Meeting conducted in the General Assembly Hall, His Excellency reaffirmed the Royal Government of Cambodia’s strong commitment to promoting road safety in line with the Global Plan for the Decade of Action for Road Safety 2021–2030, aiming to reduce road traffic fatalities and injuries by at least 50% by 2030.
H.E. Nim also highlighted Cambodia’s ongoing efforts to enhance road safety, which include measures to improve the daily commute of factory workers, phase out the use of unsafe standing trucks for worker transportation, and establish safe school zones.

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច