ខេត្តបាត់ដំបង៖ មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី៣២ខែកក្កដានេះថា នៅវេលាម៉ោង ០៧:៤០ នាទីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុង- ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៤នាក់ រួមមាន :
១- ឈ្មោះ រ៉ង ដាវី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ (មិនពិតប្រាកដ) រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
២- ឈ្មោះ សេង អត្ថវីរៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ (មិនពិតប្រាកដ) រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង- ខេត្តបាត់ដំបង ។
៣- ឈ្មោះ ឡាត់ សំប៊ុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ (មិនពិតប្រាកដ) រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៤- ឈ្មោះ អុល ឧសភា ហៅ( អ៊ុក )ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ (មិនពិតប្រាកដ) រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង- ខេត្តបាត់ដំបង ។
តាមពាក្យបណ្តឹងរបស់ ឈ្មោះ សេង ណាត ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ពួកជនសង្ស័យប្រព្រឹត្តកាលពីវេលាម៉ោង ១២:៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ដោយជន សង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូដែលជនរងគ្រោះទុកនៅខ្ទមវាលស្រែ ខណៈពេលគាត់ដេកលក់។
វត្ថុតាងដកហូត រួមមាន :
១- ទូរស័ព្ទចំនួន ០១ គ្រឿង
២- ម៉ូតូចំនួន ០៣គ្រឿង
៣- ស្លាលេខម៉ូតូចំនួន ០១ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ខាងលើ សមត្ថកិច្ចជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់៕


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច